មនុស្សម្នាក់ៗនឹងមានរបៀបរស់នៅរៀងខ្លួន ជារឿយៗយើងនឹងត្រូវពិចារណាយ៉ាងហ្មត់ចត់ចំពោះអាកប្បកិរិយា និងទម្លាប់របស់ខ្លួន។ ពេលចាស់ទៅ សូមអ្នកកុំគិតថាជីវិតគឺសាមញ្ញ ព្រោះក្នុងករណីភាគច្រើនអ្នកត្រូវដឹងពីចិត្តមនុស្ស និងត្រូវដឹងពីរឿងរ៉ាវដែលអ្នកគួរតែលាក់ទុកក្នុងចិត្តដើម្បីរក្សាភាពស្ងប់សុខនៅក្នុងជីវិតនេះ ជាពិសេសគឺរឿង៣យ៉ាងខាងក្រោមនេះ៖
១.ចំណូលចិត្តផ្ទាល់ខ្លួន៖ មនុស្សគ្រប់រូបតែងមានអាថ៌កំបាំងក្នុងចិត្ត បើចង់ឲ្យកាន់តែមានសុភមង្គល អ្នកគួរគ្រប់គ្រងមាត់ឲ្យបានល្អ។ ការនិយាយចេញមកនឹងធ្វើឱ្យជីវិតរបស់អ្នកកាន់តែលំបាក។ ជីវិតមានសារៈសំខាន់ណាស់សម្រាប់យើង យើងត្រូវគិតឱ្យបានច្បាស់លាស់គ្រប់ពេលវេលា ទើបយើងអាចធានាបាននូវសុភមង្គលក្នុងជីវិត។ ពេលខ្លះចំណង់ចំណូលចិត្តរបស់យើង មិនបាច់ទៅប្រកាសប្រាប់គេឡើយ អោយតែអ្នកដឹងថាអ្នកចង់បានអ្វី ចង់ធ្វើអ្វីគឺគ្រប់គ្រាន់ហើយ ជៀសវាងនិយាយច្រើនពេកត្រូវគេរិះគន់ ឬ បង្អាក់ដំណើរ។
២.ការសន្សំ៖ អ្នកគួរតែចេះគ្រប់គ្រងការសន្សំរបស់អ្នកឲ្យបានល្អ ហើយកុំឲ្យអ្នកដទៃដឹង ព្រោះពេលដែលអ្នកនិយាយនោះ បញ្ហាជាច្រើននឹងកើតឡើងដូចជាការ ទាញយកប្រយោជន៍ពីអ្នកជាដើម ដូច្នេះអ្នកគួរតែយល់ច្បាស់ពីស្ថានភាពជីវិត ដោយទុកផ្លូវចេញសម្រាប់ខ្លួនអ្នក។ ត្រូវចាំថា កាលដែលមានលុយសន្សំទុកនៅខ្លួនគឺជារឿងល្អបំផុត ដូច្នេះចូររក្សាវាជាការសម្ងាត់ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងជៀសវាងរឿងអកុសលកើតមាន។
៣.មានអាថ៌កំបាំងដែលគួរលាក់ទុក៖ មនុស្សគ្រប់រូបនឹងមានអាថ៌កំបាំងដែលពួកគេចង់លាក់។ វិធីល្អបំផុតគឺរៀនពីរបៀបរក្សាអាថ៌កំបាំង លុះត្រាតែអ្នកមានអាថ៍កំបាំងបន្ថែមទៀត នោះអ្នកនឹងមានសំណាងកាន់តែច្រើន។ ប្រសិនបើអ្នកមិនដឹងថាត្រូវធ្វើអ្វីក្នុងគ្រប់ទិដ្ឋភាពនៃជីវិតរបស់អ្នក ហើយចូលចិត្តអួតអំពីរឿងតូចតាចនោះ ការចូលដល់វ័យចាស់នឹងពិបាកសម្រាប់អ្នកខ្លាំងណាស់៕