សញ្ញា៣យ៉ាង បង្ហាញថាមនុស្សម្នាក់កាន់តែរឹងមាំ អាចរស់នៅម្នាក់ឯងយ៉ាងមានសុភមង្គល

បើអ្នកចង់ធ្វើជាមនុស្សដ៏រឹងមាំម្នាក់គឺអ្នកត្រូវតែមានការលះបង់ដើម្បីដោះដូរជាមួយ មិនមែនចេះតែនិយាយថារឹងមាំតែមាត់នោះទេ ប៉ុន្តែអ្នកត្រូវធ្វើរឿង៣យ៉ាងខាងក្រោមនេះ ដើម្បីអាចទទួលបានជីវិតមួយដែលឯករាជ្យ ឈរលើជំហររបស់ខ្លួនឯងដោយភាពជឿជាក់ និងអាចរកសេចក្តីសុខក្នុងជីវិតសម្រាប់ខ្លួនឯងបាន៖

Cover Copy Recovered

១.កុំព្យាយាមផ្គាប់ចិត្តមនុស្សគ្រប់គ្នា៖ ការយល់ពីខ្លួនឯង ការរស់នៅដោយខ្លួនឯង ការមិនព្យាយាមផ្គាប់ចិត្តអ្នកដទៃ គឺជាភាពក្លាហាន។ អ្នកហ៊ានទទួលយកការពិត អ្នកត្រូវតែរឹងមាំដើម្បីកុំឲ្យរំខានដោយពាក្យសម្ដីរបស់អ្នកដទៃដែលព្យាយាមបញ្ជាអ្នក។ ប្រសិនបើអ្នកនៅតែព្យាយាមផ្គាប់ចិត្តមនុស្សគ្រប់គ្នា អ្នកនឹងនៅតែមិនរឹងមាំ អ្នកមិនទាន់បានកំណត់ច្បាស់ថាអ្នកចង់បានអ្វី ហើយអ្នកនៅតែមានការភ័យខ្លាចជាច្រើននៅក្នុងចិត្ត។

Photo_2024 09 11_15 13 47 (2)

២.រស់នៅកាន់តែស្ងប់ស្ងាត់៖ នៅពេលមនុស្សម្នាក់អាចរស់នៅយ៉ាងស្ងប់ស្ងាត់ វាបង្ហាញថាមនុស្សម្នាក់នោះមានភាពចាស់ទុំច្រើនជាងមុន ដែលមិនបាច់ត្រូវការភាពអ៊ូអរដើម្បីកំដរជីវិតអោយមានភាពសប្បាយរីករាយនោះទេ។ ភាពស្ងប់ស្ងាត់នឹងបង្រៀនអ្នកថា ជីវិតនេះស្គាល់មនុស្សមិនបាច់ច្រើនទេ សំខាន់អោយតែរកបានអ្នកយល់ចិត្តប៉ុន្មានអ្នក នោះអាចរាប់បានថាអ្នកសំណាងហើយ។

Photo_2024 09 11_15 13 46

៣.កាត់បន្ថយទំនាក់ទំនងសង្គមដែលគ្មានប្រយោជន៍៖ នៅពេលដែលមនុស្សកាន់តែក្លាហាន ពួកគេនឹងដឹងថា ទំនាក់ទំនងសង្គមដែលគ្មានប្រយោជន៍គឺគ្មានន័យអ្វីទាំងអស់នៅក្នុងជីវិត។ មនុស្សកាន់តែក្លាហាន កាន់តែខ្លាំង កាន់តែពូកែ ពួកគេកាន់តែដឹងពីរបៀបបដិសេធទំនាក់ទំនងដែលគ្មានប្រយោជន៍។ ទំនាក់ទំនងទាំងនេះមិននាំមកនូវតម្លៃណាមួយដល់ជីវិតទេ ហើយជួនកាលវាបានត្រឹមតែធ្វើអោយអ្នកខ្ជះខ្ជាយពេលវេលា និងបណ្តាលឱ្យបាត់បង់ថាមពលប៉ុណ្ណោះ។ ទំនាក់ទំនងដែលគ្មានប្រយោជន៍មិនធ្វើឱ្យជីវិតប្រសើរឡើងទេ វាមានតែនាំមកនូវបញ្ហាជាច្រើនចូលក្នុងជីវិត។ ការនៅឱ្យឆ្ងាយពីរបស់ដែលគ្មានប្រយោជន៍ដើម្បីសម្អាតជីវិតរបស់អ្នកនឹងជួយឱ្យអ្នកមានអារម្មណ៍ថាជីវិតកាន់តែស្រាល និងស្រួលរស់នៅជាងមុន៕

Photo_2024 09 11_15 13 47