ក្នុងជីវិតនេះ យើងគួរមានទំនួលខុសត្រូវចំពោះជីវិតខ្លួនឯង អនាគតរបស់យើង និងក្រុមគ្រួសាររបស់យើង។ នៅពេលដែលអ្នកបាត់បង់ស្មារតីទទួលខុសត្រូវ អ្នកនឹងបោះបង់ការតាំងចិត្តចំពោះអ្វីដែលអ្នកចង់បាន ហើយរស់នៅដោយបាត់បង់អ្វីគ្រប់យ៉ាង។ សកម្មភាពរបស់អ្នកថ្ងៃនេះគឺជាលទ្ធផលអនាគតរបស់អ្នកនៅពេលក្រោយហេតុដូច្នេះហើយ បើអ្នកចង់រស់នៅបានសុខ និងអាយុវែង អ្នកគួរតែចៀសអោយឆ្ងាយពីសកម្មភាពទាំង៣យ៉ាងនេះ៖
១.កុំសេពគប់មនុស្សដែលមានបុគ្គលិកលក្ខណៈអាក្រក់៖ ក្នុងជីវិតរបស់មនុស្ស បុគ្គលិកលក្ខណៈជាមូលដ្ឋានគ្រឹះក្នុងការបង្កើតមនុស្សឱ្យមានតម្លៃនិងភាពឆ្លាតវៃ ការអប់រំ និងឋានៈ។ សូម្បីតែពេលបង្កើតមិត្តក៏ដោយ អ្នកគួរតែមើលទៅលើបុគ្គលិកលក្ខណៈជាមុនសិន។ អ្នកមិនគួរធ្វើការជាមួយនិងសេពគប់ជាមួយមនុស្សដែលមានបុគ្គលិកលក្ខណៈអាក្រក់នោះទេ។ មនុស្សជាច្រើនដែលមិនចាត់ទុកអ្នកជាមិត្ត មិនត្រឹមតែមិនគួរឱ្យទុកចិត្តក្នុងគ្រាលំបាកប៉ុណ្ណោះទេ ថែមទាំងតែងតែគិតចង់ធ្វើបាបអ្នក ឆ្លៀតយកប្រយោជន៍ពីអ្នក និងគិតមិនល្អពីអ្នកទៀតផង។ បើយើងមានមនុស្សប្រភេទនោះនៅជុំវិញខ្លួន យើងគួរនៅឲ្យឆ្ងាយតាមដែលអាចធ្វើទៅបាន។
២.កុំប៉ះប្រាក់ចំណេញខុសច្បាប់៖ ដើម្បីក្លាយជាមនុស្សមានគុណធម៌ ត្រូវមានចិត្តទៀងត្រង់ និងមនសិការច្បាស់លាស់។ ប៉ុន្តែសព្វថ្ងៃនេះ ដើម្បីរកលុយ មនុស្សជាច្រើនរស់នៅក្នុងជីវិតនៃការបោកប្រាស់ និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីផលប្រយោជន៍។ ប៉ុន្តែលុយដែលរកបានដោយវិធីមិនត្រឹមត្រូវ មិនត្រឹមតែមិនផ្តល់នូវអារម្មណ៍នៃសេចក្តីសុខនោះទេ ប៉ុន្តែក៏ជាការឈឺចាប់ខ្លាំងដែរ។ ក្នុងនាមជាមនុស្សត្រូវរស់នៅដោយស្មោះត្រង់ កុំធ្វើអ្វីដែលធ្វើឱ្យអ្នកនិងមនុស្សជុំវិញខ្លួនពិបាក។
៣.កុំប្រព្រឹត្តអំពើផិតក្បត់៖ ក្នុងជីវិតនេះ យើងគួរមានទំនួលខុសត្រូវចំពោះជីវិតខ្លួនឯង អនាគតរបស់យើង និងក្រុមគ្រួសាររបស់យើង។ នៅពេលដែលអ្នកបាត់បង់ស្មារតីទទួលខុសត្រូវ អ្នកនឹងបាត់បង់អ្វីគ្រប់យ៉ាង។ មានតែតាមរយៈការក្លាយជាមនុស្សដែលមានទំនួលខុសត្រូវ ទើបយើងអាចរស់នៅបានកាន់តែល្អ និងកាន់តែប្រសើរឡើង។ ការមានសុខភាពល្អគឺជាជីវិតដ៏ល្អ ការធ្វើតាមច្បាប់ធម្មជាតិគឺជាពរជ័យ។ ក្នុងជីវិតនេះ អ្នកអាចធ្វើរឿងមិនល្អផ្សេងបាន តែហាមដាច់ខាតគឺក្បត់ចិត្តមនុស្សដែលខំស្រលាញ់ និងផ្ញើជីវិតលើអ្នក៕