នៅក្នុងទំនាក់ទំនង ប្រសិនបើអ្នកឃើញថាស្វាមី ឬដៃគូរបស់អ្នកបញ្ចេញនៅសញ្ញាទាំងនេះចេញមក វាបង្ហាញថាវាលែងមានការវិនិយោគលើអារម្មណ៍ ផ្លូវចិត្ត ឬរាងកាយទៀតហើយ។ នៅពេលដែលសញ្ញាទាំងនេះលេចឡើង វាជារឿងដែលល្អ ដែលអ្នកគួរតែបញ្ចប់ទំនាក់ទំនង ដើរចេញពីគេ ដើម្បីចៀសវាងភាពតានតឹងផ្លូវចិត្តដែលមិនចាំបាច់។
១) កង្វះការខិតខំប្រឹងប្រែង ឬចំណាប់អារម្មណ៍៖ គាត់ឈប់ខិតខំប្រឹងប្រែងក្នុងទំនាក់ទំនង ដោយបង្ហាញចំណាប់អារម្មណ៍តិចតួចក្នុងការរក្សាទំនាក់ទំនងជាមួយនឹងអ្នក គាត់ហាក់រក្សាភាពស្ងៀមស្ងាត់ខ្លាំងចំពោះអ្នក។
២) តែងតែដោះសារឥតល្ហែ៖ គាត់ឧស្សាហ៍រកលេសចំពោះការមិនចំណាយពេលជាមួយគ្នា ឬមិនអាចរកបាន ជារឿយៗចៀសវាងទំនាក់ទំនងផ្លូវអារម្មណ៍ ឬផ្លូវកាយ។
៣) ខ្វះការគោរពចំពោះអ្នក៖ ការមិនគោរពបង្ហាញឱ្យឃើញតាមរយៈអាកប្បកិរិយាច្រានចោល ការបញ្ចេញមតិមិនសមរម្យ ឬការព្រងើយកន្តើយចំពោះអារម្មណ៍របស់អ្នក។
៤) បាត់បង់មនោសញ្ចេនា៖ គាត់មានមនោសញ្ចេតនាឆ្ងាយ មិនឆ្លើយតប ឬព្រងើយកន្តើយចំពោះតម្រូវការផ្លូវចិត្តរបស់អ្នក លែងផ្តល់ការគាំទ្រ ឬការថែទាំទៀតហើយ។
៥) តែងតែរិះគន់អ្នក៖ គាត់រិះគន់អ្នកច្រើនជាងសរសើរ ឬលើកទឹកចិត្តអ្នក ដោយផ្តោតលើគុណវិបត្តិរបស់អ្នកជាជាងភាពខ្លាំងរបស់អ្នក។
៦) មិនខ្វល់ពីអនាគត៖ គាត់ចៀសវាងការពិភាក្សាអំពីផែនការអនាគត ការប្តេជ្ញាចិត្ត ឬគោលដៅរយៈពេលវែងណាមួយដែលពាក់ព័ន្ធនឹងអ្នក ដែលនេះជាសញ្ញាបង្ហាញពីការស្ទាក់ស្ទើរក្នុងការឆ្ពោះទៅមុខជាមួយនឹងអ្នក។
៧) ភាពអវិជ្ជមានលើសលប់៖ ទំនាក់ទំនងដែលខ្វះថាមពលល្អ គ្មានការលើកកម្ពស់ គ្មានការលើកទឹកចិត្ត ពោរពេញដោយថាមពលអវិជ្ជមានលើសពីអន្តរកម្មវិជ្ជមាន។
៨) មិនស្មោះត្រង់៖ គាត់ក្លាយជាមនុស្សសម្ងាត់ លាក់បាំង ឬនិយាយកុហកអំពីទិដ្ឋភាពផ្សេងៗនៃជីវិតប្រចាំថ្ងៃរបស់គាត់ នេះជាសញ្ញាដែលគាត់កំពុងតែបង្កើតបញ្ហាទំនុកចិត្ត។
៩) គ្មានអារម្មណ៍៖ គាត់បិទផ្លូវអារម្មណ៍ ដោយបដិសេធមិនចូលរួមក្នុងការសន្ទនាកាន់តែស៊ីជម្រៅ ឬដោះស្រាយបញ្ហាដែលសំខាន់ជាមួយនឹងអ្នក។
១០) ទុកអ្នកដទៃសំខាន់ជាងអ្នក៖ គាត់ផ្តល់អាទិភាពដល់មិត្តភ័ក្តិ ការងារ ឬសកម្មភាពផ្សេងទៀតជាជាងទំនាក់ទំនង ដែលធ្វើឱ្យអ្នកមានអារម្មណ៍ដូចជាអ្នកដទៃ ឬមិនសំខាន់។
ការទទួលស្គាល់សញ្ញាទាំងនេះ នឹងអាចជួយស្ត្រីធ្វើការសម្រេចចិត្តក្នុងការចាកចេញ ដោយអាចឱ្យពួកគេមានអារម្មណ៍ប្រសើរជាងមុន និងបន្តទៅមុខដោយការគោរពខ្លួនឯង និងភាពច្បាស់លាស់។ ការប្រកាន់ខ្ជាប់នូវទំនាក់ទំនងដែលដៃគូមួយបាន "ផុតកំណត់" អារម្មណ៍អាចថ្លឹងថ្លែងយ៉ាងខ្លាំងទៅលើសុខុមាលភាពផ្លូវចិត្ត៕