Cristiano Ronaldo បានស៊ុតបញ្ចូលទីគ្រាប់ទី 900 នៃអាជីពដ៏អស្ចារ្យរបស់គាត់ កាលពីយប់ថ្ងៃព្រហស្បតិ៍ ខណៈដែលព័រទុយហ្គាល់បានយកឈ្នះក្រូអាត 2-1 ក្នុងទីក្រុង Lisbon ក្នុងការប្រកួតដំបូងនៃពានរង្វាន់ UEFA Nations League ។
Ronaldo វ័យ 39 ឆ្នាំទទួលបានបាល់ពី Nuno Mendes ហើយសម្រេចទីនៅនាទីទី 34 នៃការប្រកួតនៅឯកីឡដ្ឋាន Estadio da Luz ដើម្បីឈានដល់គ្រាប់បាល់ទី៩០០។
គាត់មានអារម្មណ៍រំជួលចិត្ត នៅពេលគាត់អបអរគ្រាប់បាល់លើកទី 131 ពេលពាក់អាវជម្រើសជាតិព័រទុយហ្គាល់។ ពាក់កណ្តាលនៃគ្រាប់បាល់សរុប គឺកាត់ស៊ុតបញ្ចូលទី ពេលលេងឱ្យក្រុម Real Madrid ខណៈដែលគ្រាប់បាល់នៅសេសសល់រកបានពេលលេងនៅ Sporting Lisbon, Manchester United Juventus និងក្លិបបច្ចុប្បន្ន Al-Nassr ។
គ្រាប់បាល់របស់ Diogo Dalot បានធ្វើឱ្យព័រទុយហ្គាល់នាំមុខមុន មុនពេល Ronaldo ស៊ុតបាល់បញ្ចូលទីគ្រាប់ទិ២ ប៉ុន្តែការស៊ុតបញ្ចូលទីខ្លួនឯងរបស់ Dalot ធ្វើឱ្យក្រូអាតមានមួយគ្រាប់វិញដោយមិនបាច់ប្រឹង។
ក្រុមជម្រើសជាតិព័រទុយហ្គាល់ស្ថិតក្នុងពូល A1 នៃពានរង្វាន់ Nations League ចុងក្រោយបំផុតរួមជាមួយនឹងប៉ូឡូញ និងស្កុតឡែន។ ព័រទុយហ្គាល់នឹងទទួលភ្ញៀវស្កុតឡេននៅទីក្រុង Lisbon នៅថ្ងៃអាទិត្យខាងមុខ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក