លុយកាក់ ជាបញ្ហារសើបខ្លាំងណាស់ មិនថាក្នុងទំនាក់ទំនងជិតស្និទ្ធ ឬ ក្នុងសង្គមនោះទេ។ ជាពិសេសក្រោយវ័យ៤០ឆ្នាំ មិនថាអ្នកស្និទ្ធជាមួយនឹងអ្នកណាខ្លាំងនោះទេ ហាមដាច់ខាតអ្នកមិនគួរនិយាយរឿងឯកជន៣យ៉ាងនេះទៅកាន់អ្នកដទៃ ជៀសវាងអាចនាំបញ្ហា និងការលំបាកចូលមកក្នុងជីវិតអត់អំពើ៖
១.កុំនិយាយអំពីផែនការអនាគត៖ មនុស្សគ្រប់រូបមានផែនការជីវិតផ្ទាល់ខ្លួន ផែនការទាំងនេះនឹងបង្កប់នូវក្តីសុបិន និងក្តីសង្ឃឹមរបស់យើង។ ប្រសិនបើយើងនិយាយប្រាប់យ៉ាងងាយស្រួលអំពីផែនការអនាគតរបស់យើងនៅពេលទំនាក់ទំនងជាមួយនឹងនរណាម្នាក់ យើងអាចក្លាយជាការសើចចំអករបស់អ្នកដទៃ ហើយថែមទាំងនាំមកនូវសម្ពាធដែលមិនចាំបាច់ដល់ខ្លួនយើង ប្រសិនបើផែនការទាំងនេះមិនបានសម្រេច។
២.កុំនិយាយអំពីលុយរបស់អ្នក៖ លុយកាក់ ជាបញ្ហារសើបខ្លាំង មិនថាក្នុងទំនាក់ទំនងជិតស្និទ្ធ ឬ ក្នុងសង្គម។ ក្នុងនាមជាស្ត្រីវ័យកណ្តាល ពួកគេក៏ត្រូវមានទំនួលខុសត្រូវជាច្រើនក្នុងគ្រួសារផងដែរ ដូច្នេះហើយស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេគឺជាចំណុចសំខាន់នៃការយកចិត្តទុកដាក់របស់ពួកគេ។ ប្រសិនបើយើងនិយាយអំពីស្ថានភាពហិរញ្ញវត្ថុរបស់យើងដោយមិនស្ទាក់ស្ទើរ ពេលទំនាក់ទំនងជាមួយអ្នកដទៃ នោះយើងកំពុងធ្វើឱ្យអ្នកដទៃមានការច្រណែន និងកើតមានចិត្តលោភលន់ចង់កេងប្រវ័ញ្ចយកលុយរបស់យើង។
៣.កុំនិយាយអំពីឯកជនភាពគ្រួសារ៖ សមាជិកគ្រួសារគឺជាមនុស្សដែលជិតស្និទ្ធបំផុតជាមួយយើង ហើយឯកជនភាពរបស់ពួកគេសមនឹងទទួលបានការគោរព និងការការពារ។ ប៉ុន្តែមានស្ត្រីវ័យកណ្តាលជាច្រើនដែលចូលចិត្តនិយាយអំពីបញ្ហាគ្រួសារឯកជននៅពេលទំនាក់ទំនងជាមួយមិត្តភក្តិ ក្នុងគោលបំណងបង្ហាញពីភាពសុខដុមរមនា និងសុភមង្គលក្នុងគ្រួសារ។ វិធីសាស្រ្តនេះនឹងបង្កឱ្យមានភាពច្របូកច្របល់ និងភាពមិនស្រួលសម្រាប់គ្រួសាររបស់អ្នក និងបង្កឱ្យមានគ្រោះមហន្តរាយជាច្រើន។ ដូច្នេះ ក្នុងនាមជាស្ត្រីមានប្រាជ្ញា អ្នកគួរតែការពារឯកជនភាពរបស់អ្នក និងសមាជិកគ្រួសារដទៃទៀត៕