ខ្សែប្រយុទ្ធ Victor Osimhen របស់ Napoli បានចូលរួមជាមួយ Galatasaray ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាល 2024/25 បន្ទាប់ពីមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយ Chelsea នៅរដូវក្តៅនេះ។
ក្រុមតោខៀវ Chelsea មិនអាចបញ្ចុះបញ្ចូលឱ្យគាត់កាត់បន្ថយការទាមទារប្រាក់បៀវត្សរ៍ដ៏ច្រើននោះទេ ហើយនៅទីបំផុតបានជ្រើសរើសមិនចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីនៅរដូវក្តៅនេះ។
ប៉ុន្តែ Chelsea នឹងមានឱកាសក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធនីហ្សេរីយ៉ានៅឆ្នាំ 2025 ដោយសារតែកិច្ចព្រមព្រៀងខ្ចីជើងរបស់ Osimhen ទៅ Galatasaray មិនមានលក្ខខណ្ឌទិញផ្ដាច់។
យោងតាមលោក Fabrizio Romano ខ្សែប្រយុទ្ធបានធ្វើឱ្យ Napoli កាត់បន្ថយលក្ខខណ្ឌទិញផ្ដាច់កុងត្រារបស់គាត់ពី 130 លានអឺរ៉ូទៅ 75 លានអឺរ៉ូជាមួយនឹងការផ្ទេរមួយនេះ។
នោះមានន័យថា Chelsea អាចធ្វើការព្យាយាមម្ដងទៀតដើម្បីចុះហត្ថលេខាលើគាត់នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ 2025 សម្រាប់ចំនួនទឹកប្រាក់ដែលបានកាត់បន្ថយនេះ ប្រសិនបើពួកគេកំពុងស្វែងរកការចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មី។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក