ប្រសិនបើអ្នកប្រទះឃើញថា ក្នុងដំណើរជីវិតប្រចាំថ្ងៃរបស់អ្នកស្រាប់តែលេចចេញមកនូវចំណុចទាំងប៉ុន្មាននេះ វាជាសញ្ញាមួយបង្ហាញថា អ្នកកំពុងតែធ្វើដំណើរទៅរកភាពរឹងមាំ ល្អប្រសើរ ជីវិតអ្នកកំពុងតែដំណើរកាន់តែល្អជាងមុនហើយ។
១) ការតាំងចិត្តគ្រប់គ្រងលើរបបអាហារ មិនមែនគ្រាន់តែដើម្បីសម្រកទម្ងន់ ឬកែលម្អរូបរាងរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែដោយសារតែអ្នកយល់ថា ការញ៉ាំច្រើនពេកធ្វើឱ្យដំណើរការគិតរបស់អ្នកថយចុះ។ ការគ្រប់គ្រងការទទួលទានអាហារ និងចំណង់អាហាររបស់អ្នក គឺជាជំហានដំបូងដើម្បីក្លាយជាមនុស្សរឹងមាំ។
២) មិនថាអ្នកស្និទ្ធស្នាលជាមួយអ្នកណាខ្លាំងប៉ុនណាទេ តែអ្នកតែងតែគ្រប់គ្រងពាក្យសម្ដីរាល់ពេលនិយាយជាមួយនឹងមនុស្សក្បែរខ្លួន និងចៀសវាងការប្រើភាសាដែលបង្កគ្រោះថ្នាក់ដល់មនុស្សជាទីស្រឡាាញ់ និងមនុស្សជិតស្និទ្ធ នេះបញ្ជាក់ថា អ្នកចាស់ទុំ អ្នកចេះគិតពីអារម្មណ៍របស់អ្នកដទៃបានល្អ។
៣) ចៀសវាងការសប្បាយក្នុងរឿងមិនល្អ និងទំនាក់ទំនងដែលគ្មានប្រយោជន៍ ផ្ទុយទៅវិញ ចូរប្រើពេលវេលារបស់អ្នកដើម្បីសង្គម ឬធ្វើការលើការកែលម្អខ្លួនឯងឱ្យកាន់តែច្រើន។
៤) មិនថាអ្នករវល់យ៉ាងណាទេ តែងតែឆ្លៀតពេលអាន និងសិក្សារៀនសូត្រលើអ្វីដែលថ្មី មិនដែលបោះបង់ការចង់ចេះចង់ដឹងនោះឡើយ។
៥) លុបកម្មវិធីទូរស័ព្ទដែលញៀន និងធ្វើឱ្យខ្ជះខ្ជាយពេលវេលារបស់អ្នក។
៦) ដឹងថាសុខភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់អ្នក ហើយហ្វឹកហាត់រាងកាយដោយស្មារតី។
៧) រក្សាទម្លាប់ដែលមានសុខភាពល្អ ចូលគេងឱ្យបានលឿនក្រោកពីព្រលឹម ហើយទុកទូរស័ព្ទរបស់អ្នកឱ្យផុតដៃពេលកំពុងគេង។
៨) ចៀសវាងការចូលគេងយឺត ជាពិសេសការប្រើទូរសព្ទរបស់អ្នកមុនពេលចូលគេង ដើម្បីរក្សាការគេងឱ្យបានល្អ។
៩) កំណត់គោលដៅសម្រាប់ខ្លួនឯងទាំងការងារ និងជីវិតទាំងធំទាំងតូច ហើយធ្វើការដើម្បីសម្រេចវាឱ្យបាន មិនបោះបង់ចោលដោយងាយឡើយ។
១០) ជំនួសឱ្យការមើលកម្មវិធីកម្សាន្ត និងរឿងភាគទូរទស្សន៍ ចូរបង្កើតទម្លាប់មើលខ្លឹមសារមនុស្សធម៌ និងថែទាំសុខភាព។
១១) នៅឱ្យឆ្ងាយពីអ្វីដែលធ្វើឱ្យអ្នកផ្ទុយពីខ្លួនអ្នក ដើរចេញពីមនុស្សមិនល្អ និងទម្លាប់អាក្រក់ ដើម្បីកុំឱ្យតម្លៃខ្លួនឯងធ្លាក់ចុះ។
១២) ធ្វើការសម្រេចចិត្តបោះបង់ទម្លាប់អាក្រក់របស់អ្នក ហើយធ្វើវាឱ្យល្អពិតប្រាកដ។ ប្រសិនបើអ្នកសម្រេចចិត្តឈប់ជក់បារី ឬផឹកស្រា សូមធ្វើវាឥឡូវនេះ។ តើមានមនុស្សប៉ុន្មាននាក់ដែលអាចធ្វើវាបាន? វាជាការកោតសរសើរដែលអ្នកទទួលបានជោគជ័យ។
១៣) មិនថាធ្វើអ្វីនៅទៅណា ត្រូវតែមានទំនួលខុសត្រូវ ការទទួលខុសត្រូវដោយខ្លួនឯង ហើយរាយការណ៍ភ្លាមៗទៅកាន់អ្នកដឹកនាំ។
១៤) ខិតខំធ្វើការ ហើយដឹងថាការពឹងផ្អែកលើខ្លួនឯង គឺជាមធ្យោបាយតែមួយគត់ដើម្បីទៅឱ្យបានឆ្ងាយក្នុងជីវិត។
១៥) ត្រូវចូលរួមក្នុងសង្គម បង្កើតបណ្តាញធនធានមនុស្សដែលមានគុណភាពខ្ពស់ និងមានឆន្ទៈក្នុងការវិនិយោគលើទំនាក់ទំនងដ៏មានតម្លៃ។
១៤) យល់ថាទំនាក់ទំនងរបស់មនុស្ស គឺផ្អែកលើការផ្លាស់ប្តូរអត្ថប្រយោជន៍ និងតម្លៃ ហើយកែលម្អតម្លៃផ្ទាល់ខ្លួនរបស់អ្នកជានិច្ច។
១៥) កុំបារម្ភរឿងមុខមាត់ច្រើនពេក នេះមិនត្រឹមតែធ្វើឱ្យអ្នករឹងមាំប៉ុណ្ណោះទេ ថែមទាំងជួយឱ្យអ្នកងាយចាប់យកឱកាសក្លាយជាអ្នកមានទៀតផង។
១៦) នៅក្នុងហ្វូងមនុស្ស ចូរនិយាយតិចស្តាប់ច្រើន កុំចូលរួមនិយាយដើមអ្នកដទៃ មនុស្សយើងនិយាយកាន់តែច្រើន ខុសកាន់តែច្រើនទេ ចឹងហើយស្ដាប់គេច្រើនវាល្អជាង។
១៧) រៀននិយាយថាទេ ជាមួយនឹងរឿងដែលអ្នកមិនអាចធ្វើ ឬមិនចង់ធ្វើ។ មិនថាជួយអ្នកដទៃ ឬអ្វីទេ មានចិត្តប៉ុនណាក៏ដោយ ត្រូវតែមើលលើសមត្ថភាព និងលទ្ធភាពខ្លួនឯងផង កុំដោយសារតែជួយគេ បែរជាធ្វើឱ្យខ្លួនឯងពិបាកឱ្យសោះ កុំនាំទុក្ខដាក់ខ្លួន។
១៨) ទទួលយក និងប្រឈមមុខនឹងការផ្លាស់ប្តូរពិភពលោក និងការឡើងចុះនៃជីវិតដោយស្ងប់ស្ងាត់ ដោយមិនមានការអន់ចិត្ត ឬកំហឹងចំពោះអ្នកដទៃ។
១៩) ស្មោះត្រង់ចំពោះចំណុចខ្វះខាតរបស់អ្នក ឈប់គេចវេស ហើយធ្វើការកែតម្រូវវាឱ្យល្អ។ នៅពេលអ្នកធ្វើខុស ត្រូវទទួលស្គាល់វាដោយស្មោះ ចាប់ផ្តើមកែប្រែ ហើយរៀនពីវា ដើម្បីកុំឱ្យវាកើតឡើងម្តងទៀត។
២០) កុំទុកចិត្តមនុស្សដោយងាយ ត្រូវរៀនវិនិច្ឆ័យមនុស្សដោយប្រាជ្ញា និងការយល់ដឹង។
សរុបមក ប្រសិនបើយើងអាចដាក់វិន័យខ្លួនឯង និងកែលម្អខ្លួនយើងពីរបបអាហារ សុខភាព ទំនាក់ទំនងសង្គម ការហាត់ប្រាណ ទៅធ្វើការ និងសម្រាក នោះជីវិតនឹងមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន។ ការផ្លាស់ប្តូរតូចៗមួយចំនួនអាចនាំមកនូវរបកគំហើញធំ។ ត្រូវរឹងមាំ ចាត់វិធានការ និងផ្លាស់ប្តូរថ្ងៃនេះ ព្រោះនោះជាជំហានដំបូងឆ្ពោះទៅរកភាពជោគជ័យពិតប្រាក៕