Tom Heaton បានចុះកិច្ចសន្យាថ្មីរយៈពេលមួយឆ្នាំបន្ថែមនៅ Man United ។ កីឡាករវ័យ 38 ឆ្នាំរូបនេះទទួលបានសំណើពីក្លិបផ្សេងទៀតដែរ ប៉ុន្តែបានជ្រើសរើសបន្តនៅ Old Trafford ។
Heaton បានប្រាប់សារព័ត៌មានរបស់ក្លិបថា៖ «ខ្ញុំរីករាយក្នុងការបន្តស្នាក់នៅក្លិបដែលខ្ញុំធ្លាប់លេងតាំងពីរកុមារភាពរបស់ខ្ញុំ" ។
“ខ្ញុំនៅតែមានអារម្មណ៍ថាមានទម្រង់លេងល្អ ហើយខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ជូននូវអ្វីដែលក្រុមត្រូវការពេញមួយរដូវកាលខាងមុខ។ ទោះយ៉ាងណាក៏ដោយ បន្ថែមពីលើទីលានប្រកួត ខ្ញុំកំពុងរៀនច្រើនណាស់សម្រាប់ជំហានបន្ទាប់របស់ខ្ញុំ ។ ប៉ុន្តែជាដំបូង ខ្ញុំចង់ជំរុញក្រុមឱ្យកសាងភាពជោគជ័យរបស់យើងពីរដូវកាលមុន»។
Heaton មិនទទួលបានពេលវេលាប្រកួតណាមួយនៅ United កាលពីរដូវកាលមុន ហើយវាគួរឱ្យភ្ញាក់ផ្អើលដែលគាត់បានយល់ព្រមបន្តនៅក្លិប។ចាប់តាំងពីមករួមរស់ជាមួយ Man Utd ជាថ្មីនៅឆ្នាំ 2021 ទីបំផុតគាត់បានបង្ហាញខ្លួនជាលើកដំបូងនៅចុងឆ្នាំទល់នឹង Young Boys ក្នុង UEFA Champions League ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក