មានលទ្ធភាពខ្ពស់ណាស់ដែល Joshua Kimmich ចាកចេញពី Bayern Munich នៅរដូវក្តៅនេះ ខណៈដែលរូបគេគ្មានគម្រោងបន្តកុងត្រាលើសពីឆ្នាំ 2025 ទេ។
យោងតាម Sky Germany ក្លិបជើងខ្លាំងក្នុងក្របខ័ណ្ឌ Bundesliga បើកចំហទទួលយកសំណើពីក្លិបនានា ហើយគ្រូបង្វឹកថ្មីលោក Vincent Kompany កំពុងពិចារណា Joao Palhinha ជាអ្នកជំនួស។
ជាក់ស្តែងខ្សែបម្រើវ័យ 29 ឆ្នាំរូបនេះចាប់អារម្មណ៍នឹងចូលរួមជាមួយ Arsenal, Manchester City, Liverpool, Real Madrid ឬ Barcelona ។
Man City អាចមានអត្ថប្រយោជន៍ក្នុងការប្រជែងផ្ទេរកីឡាករ Kimmich ស្របពេលលោក Pep Guardiola ធ្លាប់ជាគ្រូបង្វឹករបស់កីឡាករអាល្លឺម៉ង់រូបនេះកាលដឹកនាំ FC Bayern។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក