UEFA បានបើកការស៊ើបអង្កេតលើកាយវិការអាក្រក់របស់ Jude Bellingham បន្ទាប់ពីគាត់បានស៊ុតបញ្ចូលទីក្នុងជ័យជម្នះ 2-1 របស់អង់គ្លេសលើស្លូវ៉ាគី នេះបើយោងតាមកាសែត The Times ។
Bellingham ធ្វើកាយវិការឆ្ពោះទៅកាន់ប្រដាប់ភេទរបស់គាត់ ខណៈពេលដែលកំពុងអបអរគ្រាប់បាល់នៅក្នុងចលនាមួយដែលហាក់ដូចជាសំដៅទៅលើអ្នកគាំទ្រស្លូវ៉ាគី។
ប៉ុន្តែ Jude បានសរសេរបកស្រាយក្នុងគណនី X (អតីត Twitter) ដើម្បីជម្រះមន្ទិល បន្ទាប់ពីការប្រកួតងថា៖«វាគឺជាកាយវិការកំប្លែងចំពោះមិត្តជិតស្និទ្ធមួយចំនួន» ។
គេរំពឹងថា Bellingham នឹងគេចផុតពីការផ្តន្ទាទោសណាមួយ បន្ទាប់ពីការពន្យល់របស់គាត់ នេះបើយោងតាមសារព័ត៌មាន Mirror។ ទោះជាយ៉ាងណាក៏ដោយ អង់គ្លេសនឹងនៅតែត្រូវពិន័យចំពោះអាកប្បកិរិយារបស់អ្នកគាំទ្ររបស់ពួកគេអំឡុងពេលប្រកួត។
សេចក្តីថ្លែងការណ៍របស់ UEFA បាននិយាយថា៖«បន្ទាប់ពីការពិនិត្យឡើងវិញនៃរបាយការណ៍របស់មន្ត្រីសម្រាប់ការប្រកួតរវាងអង់គ្លេស-ស្លូវ៉ាគី ដំណើរការវិន័យត្រូវបានដាក់លើសមាគមបាល់ទាត់អង់គ្លេសចំពោះការបាញ់កាំជ្រួច និងការរំខានដល់ហ្វូងមនុស្ស។ CEDB នឹងធ្វើការសម្រេចចិត្តលើករណីនេះនៅពេលកំណត់។ វគ្គនេះមិនមានដំណើរការបន្តទៀតទេពីការប្រកួតនេះ»។
Bellingham កំពុងស្ថិតក្នុងការប្រជែងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងការប្រកួតជាមួយនឹងគ្រាប់បាល់ពីរគ្រាប់ ក្រោយប្រកួតចំនួនបួនលើក។ កីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេដូចជា Musiala, Ivan Schranz និង Georges Mikautadze សុទ្ធតែរកបានបីគ្រាប់ដូចគ្នា។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក