អតីតខ្សែបម្រើក្រុម Arsenal និង Chelsea កីឡាករ Cesc Fabregas បានវិភាគនៅលើ BBC អំពីខ្សែប្រយុទ្ធ Cody Gakpo ថា៖ «គាត់លេងបានល្អក្នុងការប្រកួតចុងក្រោយ គាត់ពិតគំរាមកំហែង។ ខ្ញុំគិតថាគាត់ជាកីឡាករដែលមានមុខងារពីអ្វីដែលខ្ញុំបានឃើញនៅ Liverpool»។
«សម្រាប់ខ្ញុំ! វាហាក់ដូចជា គាត់គឺជាប្រភេទកីឡាករដែលត្រូវតែប្រាប់ជានិច្ចនូវអ្វីដែលត្រូវធ្វើ ប៉ុន្តែគាត់មានសមត្ថភាពដ៏អស្ចារ្យ»។
«គាត់មិនមែនជាកីឡាករដែលមានគំនិតច្នៃប្រឌិតបំផុតនោះទេ ប៉ុន្តែគាត់មានគ្រោះថ្នាក់ គាត់វៀងវៃក្នុងការរកគ្រាប់បាល់ មានចលនាល្អ វាយលុកលើលំហ និងព្យាយាមឈ្នះមួយទល់នឹងមួយ»។
«អ្នកអាចឃើញភាពប្រសើរឡើងរបស់គាត់នៅក្នុងការប្រកួត ហើយគាត់អាចរកបានច្រើនជាងមួយ ឬពីរគ្រាប់នៅក្នុងការប្រកួតចុងក្រោយ» ។
Gakpo គឺជាកីឡាករល្អបំផុតសម្រាប់ក្រុមហូឡង់ក្នុងពីរប្រកួតដំបូងនៅ Euros ដោយស៊ុតបញ្ចូលទីបានមួយគ្រាប់ក្នុងជ័យជម្នះ 2-1 លើប៉ូឡូញ។
ខ្សែប្រយុទ្ធ Liverpool រូបនេះបានបង្ហាញខ្លួននៅស្លាបឆ្វេងសម្រាប់ក្រុមជម្រើសជាតិហើយលេងនៅ Liverpool ក៏កាន់តួនាទីស្លាបឆ្វេងនេះផងដែរ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក