១. Nokia បដិសេធមិនប្រើប្រាស់ប្រព័ន្ធ Android ៖ ចុះ Nokia ឥឡូវនេះយ៉ាងម៉េចហើយ?
២. Yahoo បដិសេធមិនទិញ Google ក្នុងតម្លៃ ៤ ពាន់លានដុល្លារ ៖ ចុងក្រោយតើ Yahoo ត្រូវបានទិញដោយនរណា?
៣. Kodak មិនទទួលយកគំនិតពីបុគ្គលិកក្នុងការបង្តើត digital cameras ៖ ចុងក្រោយប្រកាសក្ស័យធនក្នុងឆ្នាំ ២០១២
៤. Blockbuster បដិសេធមិនទិញ Netflix ក្នុងតម្លៃ ៥០ លានដុល្លារ ៖ បច្ចុប្បន្ន Netflix មានចំណូលជាង ២០ ពាន់លានដុល្លារ
*** មេរៀនពីរឿងខាងលើ៖
+ ត្រូវហ៊ានប្រថុយ
+ ទទួលយកការផ្លាស់ប្តូរ
+ ប្រសិនបើអ្នកបដិសេធមិនធ្វើការផ្លាស់ប្តូរឱ្យទាន់ពេលវេលា នោះវានឹងហួសពេល និងចុងក្រោយអ្នកនឹងបរាជ័យ
៥. Facebook ទិញ WhatsApp និង Instagram
៦. Grab ទិញ Uber នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានប្រជាជនជាង ៦០០លានអ្នក
*** មេរៀនពីរឿងខាងលើ៖
+ ធ្វើខ្លួនឯងឲ្យខ្លាំងរហូតដល់ដៃគូប្រកួតប្រជែងរបស់អ្នក សូមធ្វើជាសម្ព័ន្ធមិត្តជាមួយអ្នកវិញ
+ អភិវឌ្ឍខ្លួនដល់កម្រិតកំពូល និងធ្វើការងារដោយភាពឆ្លាតវៃជាមួយស្មារតីប្រកួតប្រជែងខ្ពស់
+ បន្តរក្សាភាពច្នៃប្រឌិត
III. រឿងរ៉ាវ ២ បន្ទាប់ទៀត
៧. លោក Colonel Sanders បានបង្កើត KFC នៅពេលគាត់អាយុ ៦៥ ឆ្នាំ៖ បច្ចុប្បន្នមានជាង ២៤០០០ សាខា និង ១៤៥ ប្រទេសជុំវិញពិភពលោក រួមបញ្ជូលទាំងកម្ពុជាផងដែរ
៨. មហាសេដ្ឋី Jack Ma គ្មានឱកាសទទួលបានការងារធ្វើនៅ KFC ចុះក្រោយគាត់បានបង្កើតក្រុមហ៊ុន Alibaba និងចូលនិវត្តន៍នៅអាយុ ៥៥ ឆ្នាំ ដោយមានលុយជាង ៥០ ពាន់លានដុល្លារ
*** មេរៀនពីរឿងខាងលើ៖
+ អាយុចាស់ឬក្មេង វាមិនសំខាន់ ហើយវាគ្រាន់តែជាតួរលេខប៉ុណ្ណោះ
+ មានតែអ្នកព្យាយាមប្រឹងប្រែងមិនបោះបង់ទេ ទើបទទួលបានជោគជ័យ
៩. ក្រុមហ៊ុន Lamborghini (បច្ចុប្បន្នមានចំណូលជាង ១ ពាន់លានដុល្លារ) ត្រូវបានបង្កើតឡើងដោយសារតែចង់សងសឹកនឹងម្ចាស់ម៉ាស៊ីនត្រាក់ទ័រលោក Enzo Ferrari ស្ថាបនិកក្រុមហ៊ុន Ferrari ដែលបានប្រមាថមើលងាយគាត់។
*** មេរៀនពីរឿងខាងលើ ៖
+ មិនត្រូវមើលស្រាលនរណាម្នាក់ឡើយ!
+ ត្រូវខិតខំប្រឹងប្រែងធ្វើការ
+ វិនិយោគពេលវេលារបស់អ្នកដោយភាពឈ្លាសវៃ
+ កុំខ្លាចបរាជ័យ
រឿងរ៉ាវទាំង ៩ ខាងលើ គឺពិតជាមេរៀនដ៏ល្អបំផុតសម្រាប់អ្នក! យើងត្រូវរៀនពីពួកគេនិងយកមកអនុវត្តការងារជាក់ស្តែករបស់អ្នក!
ប្រភព៖ https://www.facebook.com/plangphalla/photos/3388272114566367