ស៊ែប៊ីបានគំរាមដកខ្លួនចេញពី Euro 2024 បន្ទាប់ពីមានការត្អូញត្អែរចំពោះប្រទេសរួមក្នុងឧបទ្វីបបាល់កង់ដូចជា ក្រូអាត និងអាល់បានី។
ប្រទេសនេះបានអះអាងថាអ្នកគាំទ្រមកពីប្រទេសក្រូអាត និងអាល់បានីបានស្រែកថា “សម្លាប់ សម្លាប់ ស៊ែប៊ី” ក្នុងលទ្ធផលស្មើ 2-2 កាលពីម្សិលមិញរវាងក្រុមទាំងពីរ។
ស៊ែប៊ីជាក្រុមមួយក្នុងចំណោមក្រុមទាំងបួននៅក្នុងពូល C ជាមួយអង់គ្លេស ហើយពួកគេអាចនឹងអាចដកខ្លួនចេញ មិនប្រកួតជាមួយក្រុមរបស់លោក Gareth Southgate ប្រសិនបើជនជាតិស៊ែប៊ីបន្តទទួលការគំរាមកំហែងមកលើពួកគេ។
លោក Jovan Surbatovic អគ្គលេខាធិការសមាគមបាល់ទាត់នៃប្រទេសស៊ែប៊ី បានដាក់សំណើសុំឱ្យ UEFA ដាក់ពិន័យទាំងប្រទេសក្រូអាត និងអាល់បានី ចំពោះការស្រែកច្រៀងរបស់អ្នកគាំទ្ររបស់ពួកគេ។
លោកថា ស៊ែប៊ីត្រៀមខ្លួនដើរចេញពីការប្រកួតប្រសិនបើមិនមានចំណាត់ការអ្វីនោះទេ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក