ហុងគ្រីបញ្ជូនអង្គរក្សផ្ទាល់ខ្លួនទៅតាមការពារ Szoboszlai ក្នុងព្រឹត្តិការណ៍ Euro 2024

Dominik Szoboszlai ត្រូវបានចាត់ទុកដូចជាតារាល្បីរបស់ប្រទេសហុងគ្រី បន្ទាប់ពីសហព័ន្ធបាល់ទាត់របស់ប្រទេសមួយនេះរៀបចំអ្នកកាពារឱ្យគាត់ ក្នុងយុទ្ធនាការ Euro 2024 ។

1_Hungary V Switzerland Group A UEFA EURO 2024

យោងតាមសារព័ត៌មាន Blikk ខ្សែបម្រើ Liverpool ត្រូវបានចាត់តាំងអង្គរក្សផ្ទាល់ខ្លួន ដើម្បីការពារគាត់ពីបញ្ហានានា។ មូលហេតុនៃការបញ្ជូនអង្គរក្សនោះមិនមែនដើម្បីជួយសង្រ្គោះគាត់ពីការត្រូវហ្វូងអ្នកគាំទ្របាល់ទាត់ហុងគ្រីនោះទេ ប៉ុន្តែអង្គរក្សត្រូវបានចាត់តាំងកុំឱ្យអ្នកគាំទ្រ Liverpool កុំឱ្យប្រញ្ជៀតមកជួបគាត់។

អង្គរក្សរបស់ Szoboszlai ត្រូវបានគេរាយការណ៍ថាកំពុងតាមដានរាល់ជំហានរបស់គាត់នៅកន្លែងសាធារណៈ ហើយត្រៀមខ្លួនការពារគាត់នៅពេលណាដែលមានអ្នកគាំទ្រច្រើនពេកចាប់ផ្តើមប្រមូលផ្តុំព័ទ្ធខ្សែបម្រើរូបនេះ។

0127bdddefa21af970aae0663da1c58e

ការរៀបចំទុកមុននេះត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកគាំទ្រ Liverpool ជាច្រើននាក់បានចូលទៅជិត Szoboszlai ព័ទ្ធជុំវិញ អំឡុងពេលការប្រកួតរវាងហុងគ្រី និងប៊ុលហ្គារីកាលពីឆ្នាំមុន។

ខ្សែបម្រើវ័យ 23 ឆ្នាំរូបនេះបានឃើញក្រុមជម្រើសជាតិហុងគ្រីរងបរាជ័យយ៉ាងជូរចត់ក្នុងលទ្ធផល 3-1 ក្រោមស្នាដៃស្វីសក្នុងការប្រកួតបើកឆាក Euro 2024 របស់ពួកគេ។ ពួកគេត្រូវជួបម្ចាស់ផ្ទះអាឡឺម៉ង់ក្នុងការប្រកួតក្នុងពូលដ៏សំខាន់មួយនៅថ្ងៃពុធ (19 មិថុនានេះ)។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ កីឡា

Avatar photo

Tel: