អ្នកគាំទ្រអង់គ្លេស និងស៊ែប៊ី ប៉ះទង្គិចគ្នានៅទីក្រុង Gelsenkirchen មុនជម្រើសជាតិពួកគេប៉ះគ្នាយប់នេះ

អ្នកគាំទ្រអង់គ្លេស និងស៊ែប៊ី ប៉ះទង្គិចគ្នានៅទីក្រុង Gelsenkirchen ភាគខាងលិចប្រទេសអាល្លឺម៉ង់ ខណៈដែល តុ កៅអី ដបកែវ ដែលត្រូវបានគប់បែកខ្ចាត់ខ្ចាយ នេះបើយោងតាមរបាយការណ៍ជាច្រើនផ្សាយក្នុងពេលនេះ។

Untitled 2

អ្នកឆ្លើយឆ្លងព័ត៌មាន Sky News លោក Rob Harris បាននិយាយថា មានការគប់គ្នាទៅវិញទៅមក នៅបារមួួដែលពោរពេញដោយអ្នកគាំទ្រជនជាតិស៊ែប៊ី ខណៈដែលកាសែត The Guardian រាយការណ៍ថាអ្នកគាំទ្រអង់គ្លេសម្នាក់បាននិយាយថាមកពីទីក្រុង Birmingham និងមន្ត្រីប៉ូលីសម្នាក់បានរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ។

Untitled 3

អ្នកគាំទ្រជនជាតិអង់គ្លេសរូបនេះ បានទទួលការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រ ជាមួយនឹងបង់រុំយ៉ាងធ្ងន់ទៅលើក្បាល។ ចំណែក​មន្ត្រី​ប៉ូលិស​ស្លៀក​ពាក់​ធម្មតា​ក៏​ត្រូវ​បាន​គេ​ព្យាបាល​របួស​ក្បាល​ដែរ។

អំពើហឹង្សាបានផ្ទុះឡើងរវាងក្រុមអ្នកគាំទ្រនៅខាងក្រៅរង្គសាលមួយ ដែលនាំឱ្យបុរសម្នាក់ដែលគេរាយការណ៍ថាជាជនជាតិអង់គ្លេស បានរបួសបង្ហូរឈាមនៅលើមុខរបស់គាត់។

Untitled 2

@TJFrancisLive បាន​បង្ហោះ​វីដេអូ​ថា៖ “អ្នកគាំទ្រ​អង់គ្លេស និង​ស៊ែប៊ី ប៉ះទង្គិច​គ្នា​នៅ Gelsenkirchen។ តុ កៅអី ដបកែវ ទាំងអស់ត្រូវបានគប់ និងវាយកម្ទេចចោលនៅផ្លូវម្ខាង ក្បែរទីលានធំ។ ប៉ូលិស​កុបកម្ម​អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស​នៅ​កន្លែង​កើតហេតុ»។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ កីឡា

Avatar photo

Tel: