Robert Lewandowski អវត្តមានពីជម្រើស១១នាក់ដំបូងរបស់ប៉ូឡូញដ៏គួរឱ្យភ្ញាក់ផ្អើល ក្នុងជំនួបជាមួយហូឡង់ក្នុងការប្រកួតបើកឆាក Euro 2024 របស់ពួកគេនៅប្រទេសអាល្លឺម៉ង់។
ខ្សែប្រយុទ្ធរបស់ Barcelona រូបនេះស្ថិតក្នុងកៅអីបម្រុង ប៉ុន្តែមិនត្រូវបានរំពឹងថានឹងមានវត្តមានចាប់ដៃគូជាមួយ Adam Buksa ក្នុងតំបន់ប្រយុទ្ធនោះទេ។
Lewandowski បានរងរបួសក្នុងការប្រកួតមិត្តភាព 2-1ជាមួយទួរគីកាលពីថ្ងៃចន្ទ(ប្រកួតមិត្តភាព) ហើយត្រូវបានដកចេញវិញបន្ទាប់ពីនាទី 33 ។
ប៉ូឡូញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«Lewandowski បានទទួលរងការដាច់នៃសាច់ដុំ biceps femoris ដែលនឹងដកចេញគាត់ពីការប្រកួតដំបូងក្នុងពូល ។ យើងកំពុងធ្វើគ្រប់យ៉ាងដើម្បីឱ្យ Robert អាចលេងក្នុងការប្រកួតទីពីរជាមួយអូទ្រីស»៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក