Euro 2024៖ អាល់បានីធ្វើឱ្យអ៊ីតាលីភ្ញាក់ផ្អើលជាមួយនឹងគ្រាប់បាល់លឿនបំផុតក្នុងប្រវត្តិសាស្ត្រជើងឯកអឺរ៉ុប

កីឡាករ Nedim Bajrami របស់អាល់បានីបានបំបែកឯតទគ្គកម្មសម្រាប់ការ​រកបានគ្រាប់បាល់លឿនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ជើងឯកទ្វីបអឺរ៉ុប (Euro)ដោយការស៊ុតបញ្ចូលទីក្នុងវិនាទីទី 23 នៃការប្រកួតក្នុងពូលរបស់ពួកគេជាមួយនឹងក្រុមអ៊ីតាលីកាលពីយប់មិញ។

ក្រុមអាស៊ូរីដែលជាម្ចាស់ការពារតំណែងជើងឯក ឡើងមកលេងក្នុង Euro 2024 គឺជាក្រុមដែលសង្ឃឹមឈ្នះខ្លាំងជាងគេក្នុងកីឡដ្ឋាន Westfalenstadion ក្នុងទីក្រុង Dortmund ។ ទោះជាយ៉ាងណាក៏ដោយ អាល់បានីដែលទើបបង្ហាញខ្លួនក្នុងពាន​រង្វាន់​ធំបំផុត​មួយនេះ ជាលើកទី២ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន បានស៊ុតនាំមុខមុនដ៏គួរឱ្យភ្ញាក់ផ្អើល។

Untitled 3

Untitled 4

Untitled 5

Untitled 6

គ្រាប់​បាល់​នោះ​កើត​ចេញ​ពី​បាល់​ខុស​បច្ចេកទេស​របស់​ខ្សែ​ការពារ​ឆ្វេង​របស់​អ៊ីតាលី Federico Dimarco ដែល​មាន​បំណង​ព្រលែងឱ្យ​ខ្សែ​ការពារ Alessandro Bastoni។ Bajrami បានស្ទាក់យកបាល់បាន និងបញ្ចប់ទីដ៏មានអានុភាពយ៉ាងលឿន ទម្លាយដៃអ្នកចាំទី Gianluigi Donnarumma យ៉ាងងាយ។

កីឡដ្ឋានដែលពោរពេញទៅដោយអ្នកគាំទ្រអាល់បានីមកទស្សនាផ្ទាល់ចំនួន 80,000 នាក់បានស្រែកអបអរសាទរ ខណៈដែលគ្រាប់​បាល់​នេះជាគ្រាប់ទីពីរក្នុងប្រវត្តិសាស្រ្ត Euros របស់ពួកគេហើយ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ កីឡា

Avatar photo

Tel: