Euro 2024: ចាស់តែអាយុតែគុណផលនៅអ៊ែម Toni Kroos ជាតួអង្គសំខាន់ជួយអាល្លឺម៉ង់ឈ្នះស្កុតឡែនយប់មិញ

អាឡឺម៉ង់ទើបតែបានបំបាក់ស្កុតឡេន ៥-១ ក្នុងការប្រកួតបើកឆាកនៃយុទ្ធនាការ Euro 2024 របស់ពួកគេកាលពីយប់មិញ។

Untitled 3

ក្នុងការប្រកួតនេះ Toni Kroos គឺជាអ្នកបង្ហាញគុណផលលេងដ៏លេចធ្លោម្នាក់នៅលើទីលាន។ បង្ហាញខ្លួន 80 នាទីលើវាលស្មៅកីឡដ្ឋាន Allianz Arena ខ្សែបម្រើជើងចាស់រូបនេះពិតជាធ្វើបានល្អហើយនេះជាស្ថិតិលេងរបស់ Toni Kroos។

-ប៉ះសេបាល់ជោគជ័យ: 101/102

-បញ្ជូនបាល់ជោគជ័យ: 99%

- ការបញ្ជូនបាល់បង្កើតឱកាសសំខាន់ៗ៖ ៤លើក

- លេងបាល់បាល់វែងជោគជ័យ៖ ៨/៨លើក

- ប៉ះបាល់៖ ១០៧ លើក

Untitled 2

អ្វីដែលគេស្ដាយគេ Toni Kroos ប្រកាសឈប់លេងបាល់លឿនពេក ស្របពេលកីឡាករវ័យ 34 ឆ្នាំអាចបន្តពាក់អាវ Real Madrid យ៉ាងងាយស្រួលយ៉ាងហោចណាស់មួយរដូវកាលទៀត។ ឥឡូវនេះ អ្វីដែលយើងអាចធ្វើបានគឺមើលគាត់ដឹកនាំជម្រើសជាតិអាល្លឺម៉ង់ តាមដែលអាចធ្វើទៅបានក្នុងការប្រកួតចុងក្រោយរបស់គាត់។ បើតាមលទ្ធផលថ្មីៗនេះ ពួកគេត្រៀមខ្លួនសម្រាប់លើកពានហើយ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ កីឡា

Avatar photo

Tel: