អតីតខ្សែបម្រើអាឡឺម៉ង់ Didi Hamann មិនជឿថា Kai Havertz មិនមែនជាខ្សែប្រយុទ្ធកណ្តាលពីធម្មជាតិរបស់ក្រុមជម្រើសជាតិក្នុង Euro 2024 នោះទេ។
និយាយទៅកាន់ Prime Casino គាត់បានពន្យល់ថា៖«Havertz គាត់មិនមែនជាខ្សែប្រយុទ្ធកណ្តាលនោះទេ។ រដូវកាលរបស់គាត់ជាមួយ Arsenal ល្អគ្រាន់បើ ប៉ុន្តែសម្រាប់ខ្ញុំ គាត់នៅតែជាកីឡាករម្នាក់ដែល ខ្ញុំគិតថាគាត់មានសមត្ថភាពច្រើនជាងនេះ»។
«បើសួរខ្ញុំថាតើគាត់លេងជាខ្សែប្រយុទ្ធកណ្ដាលហើយតែងតែឈរចាំស៊ុតគ្រប់ពេលឬទេ ? ខ្ញុំថាមិនប្រាកដទេ។ ភាពប៉ិនប្រសប់គឺល្អ ប៉ុន្តែគាត់ស្ថិតក្នុងដំណាក់កាលនៃអាជីព ដែលគាត់ត្រូវកំណត់តួនាទីរបស់គាត់»។
«ប្រសិនបើអ្នកសួរមនុស្ស១០០នាក់ថា ទីតាំងល្អបំផុតរបស់គាត់នៅត្រង់ណា? អ្នកប្រហែលជាទទួលបានចម្លើយខុសៗគ្នាជាច្រើន។ គាត់មិនមែនជាខ្សែប្រយុទ្ធកណ្តាលទេ ប៉ុន្តែគាត់ពូកែគ្រប់គ្រាន់ក្នុងការស៊ុតបាល់បញ្ចូលទី ឬបង្កើតឱកាសក្នុងនាមជាខ្សែបម្រើប្រយុទ្ធ»។
នេះជាការអត្ថាធិប្បាយដ៏ចម្លែកមួយពី Hamann នៅពេលអ្នកពិចារណាថា ការបង្ហាញដ៏ល្អបំផុតរបស់ Havertz សម្រាប់ក្រុម Arsenal កាលពីរដូវកាលមុន បានក្លាយជាខ្សែប្រយុទ្ធកណ្តាល។ ជាការពិតណាស់ គាត់បានស៊ុតបាល់បញ្ចូលទីប្រាំបីគ្រាប់ក្នុងចំណោម 13 គ្រាប់នៅ Premier League ក្នុងតួនាទីប្រយុទ្ធ ហើយគាត់ក៏អាចបញ្ជូនបាល់បានចំនួន 6 ផងដែរ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក