ហេតុអ្វីបានជា Cristiano Ronaldoមិនលេងឱ្យព័រទុយហ្គាល់ទល់នឹងក្រូអាតយប់មិញ?

Cristiano Ronaldo គឺជាកីឡាករល្អបំផុតនៅក្នុងឆ្នាំ 2023-2024 Saudi Pro League នៅពេល​ដែលគាត់​លេង​ឱ្យ​ក្លិប Al Nassr។ ទោះ​ជា​យ៉ាង​ណាក៏ដោយ កីឡាករជើង​ខ្លាំង​រូបនេះមិនបាន​បង្ហាញខ្លួនឱ្យជម្រើសជាតិ​ព័រទុយហ្គាល់​ទល់​នឹង​ក្រូអាត​ទេ កាលពីយប់មិញ។

Jose Mourinho A Dat Verdictul Cu Privire La Impactul Lui Cristiano Ronaldo La Euro 2024_size6

Cristiano Ronaldo មិនបានចូលលេងឱ្យព័រទុយហ្គាល់​ទល់​នឹង​ក្រូអាត​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ Lisbon ដោយ​សារ​តែគ្រូបង្វឹក​ឱ្យ​គាត់សម្រាក​មួយ​រយៈ​សិន បន្ទាប់​ពី​ធ្វើ​ការ​​ខ្លាំង​ពេល​លេងជាមួយ Al Nassr ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។

Untitled 1

ទោះបីជាតារារូបនេះបង្ហាញខ្លួនក្នុងចំណោមកីឡាករបម្រុងក៏ដោយ គ្រូបង្វឹក Roberto Martinez បានបញ្ជាក់ថា ប្រាកដណាស់ថាគាត់នឹងមិនទទួលបាននាទីលេង​នោះទេ។ CR7 ទើបតែសម្រាកវិស្សមកាលមួយសប្តាហ៍ ហើយកំពុងហ្វឹកហាត់ជាមួយក្រុមព័រទុយហ្គាល់ឆ្ពោះទៅកាន់ UEFA Euro 2024។

Untitled 1

Ronaldo អាចជាកីឡាករចាប់ផ្តើមនៅថ្ងៃអង្គារក្រោយ នៅពេលពួកគេប៉ះអៀរឡង់នៅទីក្រុង Aveiro ។វាជាប្រកួតចុងក្រោយនៃការរៀបចំក្រុម មុនពេលការប្រកួតដ៏ធំបំផុតប្រចាំឆ្នាំដែលព័រទុយហ្គាល់នឹងលេងក្នុងពូល F ជាមួយទួរគី សាធារណរដ្ឋឆេក និងហ្សកហ្ស៊ី។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ កីឡា

Avatar photo

Tel: