Erling Haaland រកបានបីគ្រាប់ (Hattrick)ក្នុងអាជីពជាលើកទី 22 ដោយស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯងក្នុងជួយជម្នះរបស់ជម្រើសជាតិន័រវេសក្នុងការប្រកួតមិត្តភាព 3-0 ជាមួយកូសូវ៉ូ។
View this post on Instagram
ពេលនេះ Haaland មានគ្រាប់បាល់ Hat-Trick ច្រើនជាង Harry Kane, Kylian Mbappe និង Sergio Aguero ខណៈអ្នកទាំងបីនេះមាន២១Hattrick ដូចគ្នាៗ បើតាមស្ថិតិរបស់ Squawka។ Haaland រកបាន៩ Hattrick នៅ Man City ។
ក្នុងការប្រកួតជាមួយកូសូវ៉ូ Haaland បានស៊ុតបញ្ចូលទីនៅនាទីទី 15, 70, និង 75។ ឥឡូវនេះគាត់បានស៊ុតបញ្ចូលទីបាន 30 គ្រាប់ក្នុងការបង្ហាញខ្លួន 32 លើកសម្រាប់ប្រទេសន័រវេស និង 90 គ្រាប់ក្នុង 98 ប្រកួតសម្រាប់ Manchester City ។
Haaland ក៏មានកំណត់ត្រាផ្សេងទៀតសម្រាប់ការស៊ុតបាល់បញ្ចូលទីបានច្រើននៅ Premier League ដោយក្លាយជាកីឡាករលឿនបំផុតដែលស៊ុតបានពីរគ្រាប់ បីគ្រាប់ បួនគ្រាប់ និងប្រាំគ្រាប់ក្នុងមួយប្រកួត។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក