មនុស្សជាច្រើនបានដឹងរួចមកហើយថាបន្លែ និងផ្លែឈើមានប្រយោជន៍ល្អណាស់សម្រាប់សុខភាព ហើយមានផ្លែឈើមួយចំនួនដែលត្រូវបានគេសរសើរថាជា superfoods ដែលល្អសម្រាប់ការញ៉ាំមានដូចជា ផ្លែឈើផ្កាយ ផ្លែទទឹម ឬផ្លែបឺរ និងផ្លែស្រកានាគជាដើម។
ថ្ងៃនេះ "ក្នុងស្រុក" នឹងបញ្ជាក់យ៉ាងច្បាស់ពីអត្ថប្រយោជន៍ដ៏លេចធ្លោរបស់ផ្លែស្រកានាគដែលមិនគួររំលង ដែលមិនថាតែកុមារ ឬមនុស្សពេញវ័យអាចញ៉ាំបានដូចគ្នា៖
ការគ្រប់គ្រងជាតិស្ករបានល្អ ផ្លែស្រកានាគ ត្រូវបានគេស្គាល់ថា ជាផ្លែឈើមានជាតិសរសៃខ្ពស់ ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់ក្នុងការជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម ហើយស័ក្តិសមបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែមជាពិសេស។ ប៉ុន្តែទោះជាយ៉ាងនេះក្តី យកល្អគួរតែស្ថិតក្រោមការណែនាំរបស់វេជ្ជបណ្ឌិត ព្រោះបើអ្នកញ៉ាំច្រើនពេក វាក៏អាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមចុះទាបយ៉ាងគ្រោះថ្នាក់ផងដែរ។
បំបាត់ការឈឺសន្លាក់ កាត់បន្ថយការឈឺចាប់ ផ្លែស្រកានាគមានប្រសិទ្ធភាពប្រឆាំងនឹងការរលាក ជួយកាត់បន្ថយការរលាក និងការឈឺចាប់សន្លាក់ផ្សេងៗ។ មិនតែប៉ុណ្ណោះ ផ្លែស្រកានាគអាចយកធ្វើជាម៉ាសបិតមុខជួយកាត់បន្ថយស្នាមមុន ទទួលបានស្បែកស្អាតស្រស់ថ្លា។ ជាពិសេស ផ្លែឈើនេះ សម្បូរទៅដោយវីតាមីន C អាចជួយការពារការកើតមុន និងធ្វើឱ្យស្បែកមុខទន់រលោងមានសំណើម កាត់បន្ថយស្នាមជ្រួញដែលកើតឡើងមុនអាយុ ហើយប្រសិនបើអ្នកចង់បានលទ្ធផលល្អបំផុត អ្នកត្រូវលាបមុខជាមួយផ្លែស្រកានាគយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ។
ល្អចំពោះសុខភាពបេះដូង ផ្លែស្រកានាគ មានលក្ខណៈសម្បត្តិដ៏អស្ចារ្យមួយទៀត គឺកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាម និងជួយបង្កើនកម្រិតកូឡេស្តេរ៉ុលល្អក្នុងរាងកាយ ហើយវាក៏ជាផ្លែឈើដែលផ្ទុកនូវខ្លាញ់ monounsaturated fats ដែលត្រូវបានគេចាត់ទុកថា ជាខ្លាញ់ដែលមានសុខភាពល្អផងដែរ។
កាត់បន្ថយភាពជ្រីវជ្រួញ ទទួលទានផ្លែស្រកានាគដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មអាចធ្វើឱ្យស្បែកតឹងណែន និងមើលទៅក្មេងជាងវ័យ ដោយមិនចាំបាច់ពឹងផ្អែកលើក្រែមបំប៉ន។ រឹតតែល្អប្រសិនបើអ្នកលាយផ្លែស្រកានាគជាមួយទឹកឃ្មុំ ហើយលាបវាលើរបាំងមុខរបស់អ្នក ដើម្បីស្បែកសរលោងស្អាត លើសពីការរំពឹងទុក។
បង្កើនសកម្មភាពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម រ៉ាឌីកាល់សេរីក្នុងរាងកាយគឺជាពិរុទ្ធជនសំខាន់អាចធ្វើឲ្យមានការការរលាក និងអាចបង្កឱ្យកោសិកាមហារីកនៅក្នុងខ្លួន។ ដូច្នេះ វាជាការល្អក្នុងការទទួលទានផ្លែស្រកានាគ ដោយសារផ្លែឈើនេះ មានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។
៧.ព្យាបាលការក្អក ជំងឺក្អកអាចបណ្ដាលមកពីជំងឺផ្ដាសាយធម្មតា ដែលជារោគសញ្ញាគួរឱ្យរំខានណាស់មែនទេ? ហេតុដូចនេះ ក្រៅពីការទទួលទានថ្នាំតាមវេជ្ជបញ្ជារបស់លោកគ្រូពេទ្យ អ្នកគួរតែទទួលទានផ្លែស្រកានាគព្រោះវាមានវីតាមីន C ខ្ពស់ ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយសម្រាលការឆ្លងមេរោគផ្លូវដង្ហើម។
ប្រភព៖ បរទេស