ដើម្បីទទួលបានសុខភាពល្អ និងធ្វើឪ្យប្រព័ន្ធបន្សាបជាតិពុលមានដំណើរការឲ្យបានបានត្រឹមត្រូវ មានរឿងមួយចំនួនដែលមនុស្សគួរតែធ្វើនៅពេលព្រឹកឲ្យបានទៀងទាត់ ដើម្បីកម្ចាត់ជាតិពុលចេញពីរាងកាយ។ ដូច្នេះក្រោយពីភ្ញាក់ពីគេង តើមនុស្សត្រូវធ្វើអ្វីខ្លះ ដើម្បីជួយឱ្យរាងកាយកម្ចាត់ជាតិពុលបានលឿនបំផុត?
១.អ្វីដែលត្រូវធ្វើនៅពេលព្រឹកដើម្បីកម្ចាត់ជាតិពុលចេញពីរាងកាយ៖ -ក្រោកពីគេងពេលព្រឹកត្រូវតែបន្ទោរបង់៖ នៅពេលដែលសសម្រាកអំឡុងពេលយប់ រាងកាយស្ថិតក្នុងដំណើរការមេតាបូលីស ដូច្នេះបន្ទាប់ពីភ្ញាក់ពីគេងនៅពេលព្រឹក ជាតិពុល និងកាកសំណល់នៅក្នុងខ្លួនគួរតែត្រូវបានបញ្ចេញចោល។
ហេតុនេះហើយនៅពេលដែលអ្នកក្រោកពីដំណេកនៅពេលព្រឹក អ្នកគួរតែបង្កើតទម្លាប់ចូលបន្ទប់ទឹក ដោយសារការសម្អាតកាកសំណល់ក្នុងពោះវៀននៅពេលព្រឹកព្រលឹម មិនត្រឹមតែជួយកម្ចាត់ជាតិពុលចេញពីរាងកាយ កាត់បន្ថយបន្ទុកលើក្រពះ និងពោះវៀន និងការពារការទល់លាមកនោះទេ វាក៏ជួយបង្កើនចំណង់អាហារសម្រាប់អាហារពេលព្រឹក និងជួយឱ្យរាងកាយចាប់ផ្តើមដំណើរការបានត្រឹមត្រូវ។
ទម្លាប់នេះ ក៏ជួយឱ្យអ្នកចៀសផុតពីរាងកាយស្រូបយកជាតិពុលច្រើនដង លើសពីនេះ ទម្លាប់ទៅបង្គន់ឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃបន្ទាប់ពីភ្ញាក់ពីគេង ក៏ជួយឱ្យអ្នកស្រកទម្ងន់ និងស្រកបានយ៉ាងមានប្រសិទ្ធភាពផងដែរ។
២.ភេសជ្ជៈ detox ដ៏មានប្រសិទ្ធភាព៖ -ភ្ញាក់ឡើងហើយផឹកទឹកក្តៅមួយកែវ៖ ក្រោយសម្រាកពេញមួយយប់រាងកាយនឹងខ្សោះជាតិទឹកតាមផ្នែកនីមួយៗ ដោយសារតែការរំលាយអាហារនៅពេលយប់។ ដូច្នេះហើយ អ្នកត្រូវបំពេញជាតិទឹកឱ្យទាន់ពេលសម្រាប់រាងកាយពេលព្រឹកព្រលឹម។
ការផឹកទឹកមួយកែវនៅពេលព្រឹកជួយបំពេញជាតិសំណើមនៅក្នុងកោសិកា និងបំបាត់ការទល់លាមក។ ដូច្នេះ អ្នកគួរតែមានទម្លាប់ផឹកទឹកមួយកែវធំប្រហែល ៥០០មីលីលីត្រ នៅពេលអ្នកក្រោកពីគេងនៅម៉ោង ៥-៧ព្រឹក ដែលជាជារយៈពេលដែលរាងកាយត្រូវការថាមពលក្នុងការធ្វើចលនាពោះវៀន។
-ទឹកក្រូចឆ្មាទឹកឃ្មុំក្តៅមួយកែវ៖ យោងតាមអ្នកជំនាញបានឱ្យដឹងថា មានអត្ថប្រយោជន៍សំខាន់ពីរយ៉ាងនៃភេសជ្ជៈធម្មជាតិដែលជួយបន្សាបជាតិពុលក្នុងរាងកាយ៖ ទីមួយ ភេសជ្ជៈទាំងនេះអាចជួយឱ្យយើងស្រកទម្ងន់ដោយមិនបារម្ភពីផលប៉ះពាល់ និងទីពីរ ភេសជ្ជៈធម្មជាតិនេះនឹងជួយកម្ចាត់ជាតិពុល និងសារធាតុគីមីដែលបង្កគ្រោះថ្នាក់ដែលប្រមូលផ្តុំនៅក្នុងខ្លួន។ ក្រៅពីនេះ ភេសជ្ជៈទាំងនេះក៏ជួយបំពេញបន្ថែមរាងកាយជាមួយនឹងវីតាមីន និងសារធាតុរ៉ែសំខាន់ៗផងដែរ។
ការសិក្សាបង្ហាញថា សារធាតុផ្សំសំខាន់ក្នុងទឹកឃ្មុំគឺ fructose ដែលងាយស្រូបដោយរាងកាយ។ ការប្រើទឹកឃ្មុំជាទៀងទាត់អាចសម្រេចបាននូវប្រសិទ្ធភាពបន្សាបជាតិពុល និងជួយឱ្យអ្នកមានស្បែករលោង។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញណែនាំថា ដើម្បីសម្រេចបានប្រសិទ្ធភាពល្អបំផុត អ្នកគួរតែផឹកឱ្យបានទៀងទាត់រយៈពេល ២១ ថ្ងៃ ហើយផឹកមុនពេលញ៉ាំ។ ជាចាំបាច់អ្នកអាច "បំពេញក្រពះ" ជាមួយនឹងអាហារតិចតួចមុនពេលផឹកទឹកក្រូចឆ្មាក្តៅដើម្បីកុំឱ្យប៉ះពាល់ដល់ក្រពះ។
ប្រភព៖ បរទេស