ស្រីៗកុំទ្រាំអី! បើបានប្ដីមិនល្អ ក៏កាត់ផ្ដាច់ ដើរចេញទៅ នៅបន្តគ្មានផលល្អទេ

ដូចដែលដឹងកន្លងមកថា ជីវិតមនុស្សតាំងពីដើមរហូតមកដល់ពេលនេះ ជាពិសេសគឺជីវិតគូ ជីវិតប្ដីប្រពន្ធ រឿងដែលបានឃើញច្បាស់ៗគឺ មនុស្សស្រីមួយចំនួនធំ តែងតែទ្រាំ គ្រាំចិត្ត វេទនាកាយ ក្នុងការរស់នៅជាមួយនឹងប្ដីដែលតែងតែធ្វើបាបនាង។ រហូតដល់ពេលខ្លះក៏ឆ្ងល់ថា ហេតុអ្វីនាងចេះតែទ្រាំបែបហ្នឹង នាងគ្មានជម្រើស ឬមកពីនាងមិនព្រមជ្រើសរើស ឬដូចពាក្យគេតែងនិយាយថា មនុស្សស្រីគឺកម្ម ឬអាចមកពីកម្មទាញនាងឱ្យបែបហ្នឹង?

Cover Copy

មិនមែនចាក់រុក ឬមានគំនិតអាក្រក់អ្វីឡើយ តែក៏មិនចង់ឱ្យមនុស្សស្រីមួយចំនួននៅតែទ្រាំ គ្រាំគ្រា វេទនាកាយចិត្តបន្តទៀត។ ពេលខ្លះចង់ប្រាប់ថា កម្ម គឺមកពីអ្នកខ្លួនឯងដែលមិនព្រមបញ្ចប់ក៏ដឹងថា។ រឿងជីវិតប្ដីប្រពន្ធ រមែងទាមទារឱ្យទ្រាំអត់ធន់ជាមួយគ្នាឱ្យបានច្រើន តែសម្រាប់ពេលខ្លះ ប្រពន្ធក៏មិនគួរទ្រាំរស់នៅជាមួយនឹងប្ដី ដែលតែងធ្វើធ្វើបាប និងបំផ្លាញនាងដែរ។

មានមនុស្សស្រីភាគច្រើន តែងតែព្យាយាមអត់ធ្មត់ជាមួយនឹងប្ដីដែលអាត្មានិយម ប្ដីដែលបំផ្លាញនាង និងគ្រួសារនាង ប្ដីដែលសាវា ផិតក្បត់ ប្ដីដែលលួចលាក់កិបកេង ... នាងតែងតែទ្រាំ ទ្រាំរហូតដល់ធ្វើបាបចិត្តកាយខ្លួនឯងទៀត។​ តើអ្នកធ្លាប់សួរខ្លួនឯងខ្លះទេថា ហេតុអ្វីត្រូវទ្រាំបែបហ្នឹង? ហេតុអ្វីត្រូវធ្វើបាបខ្លួនឯងបែបនេះ? ពេលខ្លះ ទោះអ្នកទ្រាំរូតដល់ស្លាប់ទៀត តែបើគេមិនបានស្រឡាញ់អ្នក គ្មានចិត្តអាណិតអ្នក មិនដែលគោរព និងឱ្យតម្លៃអ្នក គេក៏គ្មានថ្ងៃមើលឃើញពីទុក្ខលំបាក វេទនារបស់អ្នកដែរ។

6612aab3e8dc9bab5a6dbec992eec418

- សូមកុំទ្រាំ ដើម្បីកូន ព្រោះពេលកូនអ្នកដឹង គេនឹងឈឺចាប់ជាមួយអ្នក ដែលអ្នកវេទនាព្រោះខ្លាចគេបាត់បង់ឪពុក។

- សូមកុំទ្រាំ ព្រោះខ្លាចពាក្យថា ស្រីមេម៉ាយ ព្រោះយើងមិនអាចបិទមាត់គេបានទេ ម្យ៉ាងគេទាំងនោះ ក៏មិនបានមករកលុយចិញ្ចឹមយើងដែរ។

- សូមកុំទ្រាំ ព្រោះខ្លាចគ្មានអ្នករកស៊ីចិញ្ចឹម អ្នកត្រូវរឹងប៉ឹង អ្នកក៏មានសមត្ថភាពធ្វើការ រកលុយ ចិញ្ចឹម និងមើលថែខ្លួនឯងបានដែរ។

- សូមកុំទ្រាំ ព្រោះខ្លាចខ្មាសបងប្អូន ឬញាតិជិតខាង គេមិនបានមកលំបាកវេទនាជាមួយយើងទេ គេក៏មិនមែនជាយើងដែរ អ៊ីចឹងហើយកុំខ្វល់ ខ្លាចខ្មាសអ្នកណាច្រើនពេក។

ជីវិតប្ដីប្រពន្ធ គឺត្រូវទ្រាំអត់ធ្មត់ជាមួយគ្នា តែបើការទ្រាំមានតែម្ខាង ផ្ដល់ការឈឺាប់វេទនាឱ្យយើងតែម្ខាង ទ្រាំហើយ នៅតែមិនបានសុខ គ្មានសុភមង្គល ក៏មិនគួរនៅទ្រាំបន្តធ្វើអ្វីឡើយ ចាកចេញពីទុក្ខសោកសង្រេងទាំងនោះ ដើរចេញឱ្យឆ្ងាយពីនរកមួយនោះ ទើបជីវិតអ្នកមានរស្មី បានជួបមនុស្សថ្មីៗដែលល្អ ... សារមួយនេះ ជូនចំពោះមនុស្សស្រីទាំងឡាយ ចូរគិតឡើងវិញសាជាថ្មី៕