ជាកូនខ្មែរត្រូវតែដឹង! ផ្កាវល្លិខ្លូត ស្រស់ស្អាត និងមានអត្ថប្រយោជន៍ជាច្រើន ដែលយើងមិនធ្លាប់ដឹង

ផ្កាវល្លិខ្លូត ស្អាតណាស់ ចូលរួមថែរក្សាទាំងអស់គ្នា

ឈ្មោះខ្មែរ ៖ វល្លិ៍ ខ្លូត

ឈ្មោះវិទ្យាសាស្ត្រ ៖ Gnetum montanum Markgr

ឈ្មោះជាភាសាសៀម ៖ เมื่อยขาว หรือมะม่วย

អំបូរ ៖ Gnetaceae

ឧបតិដ្ឋាន ៖ ប្រទេសប៊ូតាន , ជួរភ្នំហិមាល័យ , ប្រទេសនេបាល់ , ចិន , ឥណ្ឌា , លាវ , ភូមា , ថៃ , ម៉ាលេសុី , កម្ពុជា និង វៀតណាម

នៅប្រទេសថៃមានដុះនៅខេត្ត ៖ អូប៊ុន , ឈៀងរាយ , ឈៀងម៉ៃ

Cover

ខ្លូត ជាលតាជាតិម្យ៉ាងច្រើនមានដុះក្នុងតំបន់ព្រៃវាលទំនាប ដើមអាចមានកម្ពស់រហូតដល់ ១០ម ស្លឹកស្រួចចុង ខ្លះទាល , ដើមខ្លូតនៅប្រទេសកម្ពុជាយើងមាន ៣ ប្រភេទ ដូចជា ៖

+ វល្លិ៍ ខ្លូត ឈ្មោះវិទ្យាសាស្ត្រ ( Gnetum montanum Markgr )

+ វល្លិ៍ ខ្លូតញី ឈ្មោះវិទ្យាសាស្ត្រ ( Gnetum gnemon )

+ វល្លិ៍ ក្រអោ វល្លិ៍ ខ្លើត ឬ វល្លិ៍ខ្លូត ឈ្មោះវិទ្យាសាស្ត្រ ( Gnetum latifolium blume )

431997108_1097073811437853_6819433357045213116_n

ស្ថិតក្នុងគ្រួសារតែមួយបែបនេះមែនប៉ុន្តែយើងពិបាកនឹងបែងចែកប្រភេទរបស់វាណាស់ ដោយសារតែផ្កានឹងដើមស្លឹក មានសណ្ឋានស្រដៀងគ្នាច្រើន ដែលជាហេតុធ្វើអោយយើងមិនអាចកំណត់អត្តសញ្ញាណនឹងភ្នែកផ្ទាល់បានថាមួយណាជាមួយណា ! ខ្លូតមានតួរដើមធំណាស់ខ្លះអាចមានមុខកាត់រហូតដល់កន្លះម៉ែត្រក៏មានដែរ មែកច្រើនដុះចេញនៅតាមតួរដើម មានរាងដូចទងស្លឹក ស្លឹកមានរាងពងក្រពើស្រួចចុង ដុះទល់មុខគ្នាលើទងស្លឹកតែមួយ និងមានចំនួនស្លឹកចាប់ពី ១ - ២គូ ! ផ្កាមានរាងជាគួរវែងលូតត្រង់បញ្ឈរឡើងលើ ផ្កាឈ្មោល មានរាងបង្កង់លូតតគ្នាដូចស្វេតច្ឆត្រ ផ្កាញី ដុះជាកញ្ចំ ក្នុងមួយកញ្ចំមានចំនួនប្រហែល ២០ផ្កា ! ផ្លែខ្លូតពេលខ្ចីមានពណ៌បៃតងខៀវ ពេលទំច្រើនមានពណ៌លឿង ប្រភេទខ្លះពេលទំមានពណ៌ក្រហម ផ្កាច្រើនចេញពីខែ ៦ - ៨ នឹងផ្លែច្រើនចេញនៅខែ ១០ - ១២ មានប្រភេទខ្លះចេញនៅចន្លោះ ខែ ៣ - ៥ ! នៅប្រទេសអាសានមួយចំនួនដូចជា ឥណ្ឌូណេស៊ី , ម៉ាលេសុី គេច្រើនយកផ្លែខ្ចីមកជាធ្វើម្ហូបញាំ និងស្លឹកធ្វើជាបន្លែស្រស់ !

432418958_432036272669172_4893556636458895999_n

១. អត្ថប្រយោជន៍ ៖

+ ដើមគេអាចប្រើការជាងអុសដុតបាន

+ សរសៃយកចេញពីដើមអាចយកធ្វើបាវសម្រាប់ច្រកបានដូចក្រចៅដែរ

+ សរសៃដើមអាចយកធ្វើជាខ្សែសន្ទួចបាន និងអាចវេញសម្រាប់ធ្វើខ្សែរចំនងផ្សេងៗទៀតបានផងដែរ

+ ផ្លែទំនិងខ្ចីយើងអាចបរិភោគបានព្រោះវាមានជាតិម្សៅច្រើន

+ គ្រាប់អាចយកមកបំពងហូបបាន និងអាចប្រើសម្រាប់បិតជាស្រាក៏បាន

+ ជ័រដែលហូរចេញពីដើមអាចយកផលិតជាភេសជ្ជ សម្រាប់បរិភោគបានដូចជ័រដើមគដែរ

+ ស្លឹកខ្ចី ផ្កា និងផ្លែខ្ចីគេអាចហូបជាបន្លែបាន

គុណសម្បត្តិរបស់រុក្ខជាតិ ៖

+ ឬស នឹងដើមគេច្រើនប្រើជាថ្នាំបំបាត់ការឈឺចុកចាប់ ឈឺសន្លាក់ដៃសន្លាក់ជើង

+ ជួយបន្សាបការពុលអាហារ

+ ជួយបន្សាបពិសពស់

+ ប្រើជាថ្នាំទំលាក់ព្រូន

+ ប្រើជាថ្នាំព្យាបាលជម្ងឺគ្រុនចាញ់

+ ឬស ប្រើជាថ្នាំព្យាបាល រដូវស្រ្តីមកមិនទៀងទាត់

+ ស្លឹកបុកហើយយកមកបិតនៅកន្លែងពស់ចិក

+ អាចប្រើបន្សាបសម្រាប់អ្នកញៀនអាភៀន ឬញៀនថ្នាំបាន

កំរិតប្រើ ៖ ចន្លោះ ២០ - ៣០ក្រាមប៉ុន្នោះក្នុងមួយថ្ងៃ

431918844_1097079234770644_3527674966825304353_n

២. តម្រាឱសថបុរាណសៀម ៖

+ តាមតម្រាឱសថបុរាណសៀមគេយកគល់ស្លឹកគ្រៃ លាយជាមួយនឹងសរសៃដើមខ្លូតខ្ចីស្រស់ យកមកស្ងោរជាមួយគ្នា អាចជួយបំបាត់អាការឈឺចុកចាប់តាមរាងកាយបាន !

+ ដើមខ្លូត យកស្ងោរផឹក អាចជួយរក្សាកម្តៅក្នុងរាងកាយ

+ សំបកខ្លូត យកមកស្ងោរទឹកផឹក ជួយព្យាបាលជម្ងឺហើម

+ ឫសយកទៅស្ងោរផឹក ជួយព្យាបាលអាការៈពុល

+ គ្រាប់ខ្លូតយកមកបរិភោគ ជួយព្យាបាលជម្ងឺគ្រុនចាញ់

នៅប្រទេសឥណ្ឌា គេបានយកផ្លែខ្លូតមកផលិតជាថ្នាំបញ្ចុះជាតិអាសុីតក្នុងរាងកាយ និងជាថ្នាំសម្រាប់គ្រប់គ្រងជាតិស្ករនៅក្នុងឈាមផងដែរ ជួយរក្សាទម្ងន់អោយនៅថេរល្អ និងជាថ្នាំជំនួយដល់ប្រព័ន្ធការពាររាងកាយទៀតផង !

431977026_1097079071437327_5623062129825264776_n

៣. ទំនាក់ទំនងក្នុងសិល្បៈប្រពៃណីខ្មែរ ៖

ដូចយើងទាំងអស់គ្នាបានដឹងមកហើយថាផ្កាខ្លូតត្រូវបានបុព្វបុរសខ្មែរយើងយកមកប្រើជាគ្រឿងលម្អរតុបតែងកាយសម្រាប់ស្ត្រីខ្មែរនាសម័យបុរាណ នេះជាចំនុចមួយដែលគួរអោយកត់សំគាល់ឃើញថា ខ្លូតត្រូវបានប្រជាជនខ្មែរយើងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃតាំងពីសម័យបុរាណមកម្ល៉េះ ដូចជាការប្រើជា ឱសថបុរាណ ប្រើក្នុងការធ្វើអាហារ និងសម្រាប់តុបតែងកាយជាដើម ដូច្នេះហើយបានជាពួកគាត់បានឆ្លាក់ចេញនៅចម្លាក់អប្សារាដែលមានមានការរចនាម្កុដ និងចម្លាក់ផ្សេងៗទៀតចេញពីរុក្ខជាតិជាច្រើនប្រភេទ ប៉ុន្តែខ្ញុំជឿងថាពួកគាត់មិនមែនចេះតែចម្លងទៅលើគ្រប់រុក្ខជាតិនោះទេ ទាល់តែរុក្ខជាតិនោះមានទំនាក់ទំនងទៅនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនខ្មែរនាសម័យនោះផងដែរទើបគេលើកយកមកជាសំខាន់ ក្នុងការចម្លងការរចនាបែបធម្មជាតិមកជាសិល្បៈទំនើបនាសម័យនោះផងដែរ ! នៅសម័យដែលប្រទេសកម្ពុជាកំពុងមានវិបត្តិសង្រ្គាម ផ្លែខ្លូតត្រូវបានប្រជាជនកម្ពុជានិយមយកមកស្ងោរហូបជំនួសបាយ នេះក៏ព្រោះតែផ្លែរបស់វាមានជាតិម្សៅច្រើនអាចអោយយើងបរិភោគបាន ( តាមកំណត់ត្រាលោកស្រី ឌីផុន ប៉ូលីន សាស្ត្រាចារ្យ ផ្នែករុក្ខវិទូខ្មែរ ) ! នៅខេត្តកំពង់ចាម មានភូមិមួយនិយមធ្វើនំខ្លូតលក់ណាស់ តាមខ្ញុំគិតនំខ្លូតនេះពីមុនគេយកម្សៅចំរាញ់ចេញពីផ្លែខ្លូតមកធ្វើ ទើបបានជាគេដាក់ឈ្មោះវាថា នំខ្លូត លុះសម័យក្រោយគេយកម្សៅសម័យថ្មីដែលផលិតដោយសិប្បកម្មទំនើបមកធ្វើទើបបានជាគេលេងសូវស្គាល់ ចំនែកឯរូបរាងនំវិញនៅរក្សាជារាងផ្កាខ្លូតដដែល !

431940785_1097079264770641_698928560576601816_n

៤. ប្រភពឯកសារយោង ៖

+ វចនានុក្រម រុក្ខជាតិប្រើប្រាស់នៅកម្ពុជា

+ រុក្ខជាតិឱសថនៅកម្ពុជា

+ www.thaicrudedrug.com

+ www.thaiherbarium.com

+https://asianplant.net/Gnetaceae/Gnetum_montanum.htm

+https://tropical.theferns.info/viewtropical.php...

អត្ថបទរក្សាសិទ្ធដោយ ៖ សុខ វិជ្ចា❤️🙏❤️

432630248_385007641061450_2917988331885636244_n