មនុស្សស្រីដែលមានអាយុលើសពី ៣០ ឆ្នាំឡើងទៅ ហើយរាងកាយរបស់នាងមានចេញសញ្ញា ៥ នេះមក នោះគឺបង្ហាញច្បាស់ថារាងកាយមានតុល្យភាពអរម៉ូន ដែលនាំឲ្យនាងក្មេងជាងវ័យ។
៥) ស្បែកភ្លឺ
អរម៉ូនភេទស្រីក្នុងរាងកាយបើវាមានតុល្យភាព នោះនឹងជះឥទ្ធិពលដល់ស្បែករបស់អ្នក គឺនឹងធ្វើឲ្យស្បែកនោះមានសភាពចាំង និងភ្លឺរលោង។
៤) ការមករដូវទៀងទាត់
នៅពេលដែលមានអាយុលើសពី ៣០ ឆ្នាំហើយ ស្រ្តីនៅតែមករដូវទៀងទាត់ដោយតែងតែមកចន្លោះពី ១៨-៣៥ ថ្ងៃ ហើយឆ្លងកាត់រយៈពេល ៣-៥ ថ្ងៃមានឈាមក្រហម នោះគឺស្ថិតក្នុងកម្រិតល្អមួយ ដែលមុខងារអូវុលរបស់នាងគឺល្អខ្លាំងណាស់។
៣) ឆ្អឹងរឹងមាំ
ស្រ្តីដែលមានកម្រិតអរម៉ូនអឺស្រ្តូសែនគ្រប់គ្រាន់នៅក្នុងខ្លួន នោះអាចកាត់បន្ថយការបាត់បង់ជាតិកាល់ស្យូម ដែលមានន័យថាឆ្អឹងរបស់ពួកគេនៅតែរឹងមាំ ហើយសន្លាក់ក៏បត់បែនបានល្អ មិនងាយឈឺចុកចាប់ឡើយ។
២) ការគេងនៅតែមានគុណភាព
ការដែលកង្វះអរម៉ូនអឺស្រ្តូសែន ក៏ជះឥទ្ធិពលដល់ការគេងឲ្យគេងមិនបានលក់ស្កប់ស្កល់ផងដែរ ប៉ុន្តែបើមានវាគ្រប់គ្រាន់ នោះប្រព័ន្ធ Endocrine ក៏នឹងមានស្ថិរភាព ដែលអាចគ្រប់គ្រងប្រព័ន្ធសរសៃប្រសាទបានល្អ ហេតុនេះអាចឲ្យការគេងរបស់អ្នកដំណើរការទៅល្អ និងគ្មានការរំខាន។
១) ស្ថានភាពផ្លូវចិត្តល្អ
នៅពេលដែលរក្សាផ្លូវអារម្មណ៍បានល្អ និងមានការគិតបែបសុទិដ្ឋិនិយមច្រើន នោះរាងកាយក៏នឹងស្ថិតនៅចំណុចដ៏ល្អប្រសើរមួយដូចគ្នា។ វាក៏នឹងជួយឲ្យសរីរាង្គក្នុងរាងកាយរបស់ស្រ្តី មានសុខភាពល្អ ហើយស្ថិតនៅក្មេងវ័យរយៈពេលយូរទៅមុខ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក