សំបកក្រូចមានអត្ថប្រយោជន៍ច្រើនណាស់ ហើយយើងងាយស្រួលប្រមូលវាមកប្រើប្រាស់ និងមិនទាមទារការចំណាយច្រើនឡើយ។ វាដើរតួយ៉ាងសំខាន់ក្នុងការលើកសម្រស់របស់អ្នកឲ្យកាន់តែស្រស់ស្អាត បើអ្នកអនុវត្តបានត្រឹមត្រូវតាម ៣ របៀបខាងក្រោម៖
៣) ព្យាបាលមុខមុន
សំបកក្រូចមានសមត្ថភាពក្នុងការជម្រុះកោសិកាងាប់ និងមុនក្បាលខ្មៅយ៉ាងមានប្រសិទ្ធភាព ហើយវាអាចព្យាបាលមុខមុន ផ្តល់ឲ្យស្បែកភ្លឺចែងចាំងថែមទៀតផង។ លើសពីនេះវាក៏អាចបំបាត់ស្លាកស្នាមដែលជាប់នៅលើស្បែក ដែលមនុស្សជាច្រើនជួបបញ្ហានេះ។
វិធីធ្វើ គឺអ្នកគ្រាន់តែយកសំបកក្រូចមកលាងជាមួយអំបិល ដើម្បីកម្ចាត់មេរោគផ្សេងៗជាប់នៅលើនោះ ហើយដាក់សំបកក្រូចលាយចូលជាមួយយ៉ាអួរ ១ ស្លាបព្រាបាយ ទឹកក្រូចឆ្មារពីរបីដំណក់ និងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ ហើយកូរចូលគ្នាឲ្យសព្វ។
បន្ទាប់មកយកល្បាយដែលយើងបានលាយនោះ មកលាបលើផ្ទៃមុខ ហើយទុកចោលមួយម៉ោង សឹមលាងដោយប្រើប្រាស់ទឹកត្រជាក់ធម្មតាជាការស្រេច។
២) ប្រៀបដូចរបាំងពង្រឹងស្បែកមុខ
អ្នកក៏អាចរឹតបន្តឹងស្បែកមុខ តាមរយៈការឈូសយកកម្ទេចសំបកក្រូចឲ្យតូចៗប្រៀបដូចជាល្បាយ ហើយលាយជាមួយទឹកសុទ្ធធម្មតា ហើយយកវាមកម៉ាស្សាលើផ្ទៃមុខ ១-២ ក្នុងមួយសប្តាហ៍។ ដោយល្បាយនេះ វាដើរតួជួយឲ្យមានភាពធន់ដល់សរសៃឈាមរបស់ស្បែក ជួយឲ្យស្បែកតឹងណែនល្អ។
១) ធ្វើឲ្យស្បែកស
ប្រើយ៉ាអួរសុទ្ធ ដែលគ្មានរសជាតិ ១/៤ នៃប្រអប់ ហើយលាយជាមួយទឹកក្រូចស្រស់ ២ ស្លាបព្រា រួចយកវាមកប៉ាត់លាបលើផ្ទៃមុខ ដូចជាការបិទម៉ាសមុខ។ ទុកចោលរយៈពេល ១៥ នាទី សឹមលាងជាមួយទឹកត្រជាក់ចេញជាការស្រេច៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក