មានផ្លែឈើជាច្រើនដែលមនុស្សយើងម្នាក់ៗមានចំណង់ចំណូលចិត្តក្នុងការទទួលទាន ព្រោះខ្លះទៅគិតថាល្អចំពោះសុខភាព និងខ្លះគិតថាអាចសម្រកទម្ងន់ ដោយបរិភោគវាជំនួសអាហារពេលល្ងាចជាដើម។
យ៉ាងណាមិនសុទ្ធតែការសម្រុកទទួលទានផ្លែឈើក្នុងពេលតែមួយ វាល្អនោះទេ ហើយផ្ទុយទៅវិញមានតែអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ តាមការណែនាំពីវេជ្ជបណ្ឌិតលោក Krisada Sirimpush ជានាយកនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Ayurvedic Medicine នៅឯប្រទេសថៃ បានប្រាប់ឲ្យបញ្ចៀសការបរិភោគលាយគ្នានូវផ្លែឈើដូចខាងក្រោម៖
១) ក្រុមផ្លែឈើដែលមានរសជាតិផ្អែមដូចគ្នា
ផ្លែឈើដែលមានជាតិផ្អែម បើបន្ថែមចូលគ្នាងាយឲ្យបំពង់ករបស់អ្នកជួបបញ្ហា។ ឧទាហរណ៍ដូចជា៖ ការទទួលទានរួមគ្នានូវផ្លែធុរេន ល្ហុង ខ្នុរ និងសាវម៉ាវជាដើម។ នៅពេលដែលអ្នកសម្រុកទទួលទានវាព្រមគ្នា នោះវានឹងប្រមូលផ្តុំជាតិស្ករមិនល្អចូលមកក្នុងខ្លួន ដែលងាយនឹងបណ្តាលឲ្យអ្នកធាត់ កើតជំងឺទឹកនោមផ្អែម។
២) ក្រុមផ្លែឈើដែលមានជាតិប៉ូតាស្យូម
ការទទួលទានផ្លែឈើដែលមានជាតិប៉ូតាស្យូមច្រើនពេក អាចបណ្តាលឲ្យតម្រងនោមរបស់អ្នកឆាប់មានបញ្ហា ឈានទៅរកការនោមមិនទៀងទាត់។ ផ្លែឈើដែលមិនគួរផ្គូផ្គងយកមកទទួលទានរួមគ្នា គឺផ្លែ Kiwi, ផ្លែប៉ោម, ផ្លែក្រូច, ផ្លែក្រូចថ្លុង, ផ្លែចេក ដែលវាមិនគួរទទួលទានរួមគ្នាក្នុងពេលតែមួយនោះទេ។ យូរទៅអ្នកអាចនឹងកើតជំងឺតម្រងនោម និងជំងឺបេះដូង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក