កុំ​គិត​ថា​មិន​អី! បើ​ឧស្សាហ៍​ជួប​អាការៈ​ ៣ នេះ​ញឹកញាប់ ប្រញាប់​ទៅ​រក​ពេទ្យ​ជា​បន្ទាន់

ប្រសិន​អ្នក​សង្កេត​ឃើញ​ថា​រាងកាយ​អ្នក​ឧស្សាហ៍​ចេញ​រោគ​សញ្ញា​សុខភាព ៣ នៅ​ខាង​ក្រោម​នេះ​ជា​ប្រចាំ មិន​ថា​អ្នក​ជួប​តែ ១ រោគ​សញ្ញា​ឬ​ទាំង ៣ គួរ​តែ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​ការ​ពិនិត្យ​សុខភាព​ជា​បន្ទាន់៖

៣) ក្អក​យូរ​មិន​ងាយ​បាត់

111

ការ​កើត​ជំងឺ​ក្អក​ញឹកញាប់ យូរៗ​ទៅ​អាច​បណ្តាល​ឲ្យ​ឈាន​ទៅ​រក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម។ ចូរ​សង្កេត​មើល​ខ្លួន​ឯង បើ​ឧស្សាហ៍​តឹងទ្រូង ពិបាក​ដក​ដង្ហើម ហើយ​ពេល​ក្អក​ម្តងៗ​ព្យាបាល​មិន​ងាយ​ជា រួច​ងាយ​នឹង​លប់​មក​វិញ វា​អាច​ទាក់ទង​ដល់​បញ្ហា​សួត ដែល​អ្នក​ត្រូវ​តែ​ប្រញាប់​រក​ការ​ព្យាបាល​ដ៏​ត្រឹមត្រូវ។

២) អ្នក​ឧស្សាហ៍​វិល​មុខ ឈឺ​ក្បាល​កម្រិត​ស្រាល

222

អ្នក​ឧស្សាហ៍​វិល​មុខ​ញឹកញាប់ ហើយ​មួយ​រយៈ​ពេល​ខ្លី​ក៏​បាត់​ទៅ​វិញ វា​អាច​ទាក់ទង​នឹង​ការ​ឡើង​ចុះ​សម្ពាធ​ឈាម​ខ្លាំង។ ប្រសិន​អ្នក​ទម្លាប់​មាន​អាការៈ​វិល​មុខ​រយៈ​ពេល ៣០ នាទី ហើយ​បាត់​ទៅ​វិញ លុះ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​លេច​ចេញ​មក​វិញ​ទៀត​នោះ វា​កំពុង​បង្ហាញ​ពី​រោគ​សញ្ញា​នៃ​ជំងឺ​ជា​ច្រើន តួ​យ៉ាង​ដូច​ជា​ជំងឺ​បេះដូង ជំងឺ​សរសៃ​ឈាម​បេះដូង​ជា​ដើម។ ប្រសិន​បើ​អ្នក​មិន​ប្រញាប់​រក​ការ​ព្យាបាល នោះ​ទៅ​ថ្ងៃ​មុខ​អាច​នឹង​គ្រោះថ្នាក់​ខ្លាំង​ដល់​ជីវិត។

១) ដុះ​ក្បាល​ពោះ

123

ក្បាល​ពោះ​ធំ ក៏​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​មួយ​ដែរ ជា​ពិសេស​អ្នក​ដែល​មាន​អាយុ​លើស​ពី ៥០ ឆ្នាំ​ឡើង​ទៅ។

ដើមហេតុ​មក​ពី​អ្នក​ទទួល​ទាន​អាហារ​មិន​ល្អ​ចូល​មក​ក្នុង​រាងកាយ​ច្រើន ហើយ​នៅ​ពេល​ដែល​ខ្លាញ់​កក​ច្រើន​នៅ​ខាង​ក្នុង​នោះ វា​ធ្វើ​ឲ្យ​ជុំវិញ​ចង្កេះ​មើល​ទៅ​ឡើង​ធំ ដែល​នេះ​ជា​ហានិភ័យ​នៃ​ជំងឺ​ខ្លាញ់​រុំ​បេះដូង និង​ប៉ះពាល់​ដល់​អាយុ​ជីវិត​ធ្ងន់ធ្ងរ បើ​មិន​ប្រញាប់​ទៅ​រក​ដំណោះស្រាយ ឬ​កែតម្រូវ​ឲ្យ​បាន​ទាន់​ពេល៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក