អ្នកជំនាញផ្នែកសុខភាពបានព្រមាននូវភេសជ្ជៈ ៤ យ៉ាងដែលអ្នកត្រូវជៀសវាង មិនគួរទទួលទានវានោះទេ ក្រោយពីហូបអាហារចូលពេញពោះ មិនថាតែបាយថ្ងៃ ឬបាយល្ងាច ព្រោះវាអាចបង្កផលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ៖
៤) ទឹកផ្លែឈើ
ការទទួលទានទឹកផ្លែឈើ បន្ទាប់ពីទទួលទានអាហារឆ្អែត អាចបង្កផលប៉ះពាល់ច្រើនដែលអ្នកនឹកស្មានមិនដល់។ នោះក៏ដោយសារតែទឹកផ្លែឈើ មានផ្ទុកនូវបរិមាណគ្លុយកូសច្រើនលើសលប់ ដែលធ្វើឲ្យក្រពះទទួលរងបន្ទុកបន្ថែម ពិបាកក្នុងការរំលាយ។
ហេតុនេះវាងាយនឹងធ្វើឲ្យអ្នកជួបជំងឺធាត់ ក៏ដូចជាប៉ះពាល់ដល់សរីរាង្គទាំង ៣ មានដូចជាក្រពះ ពោះវៀន និងលំពែង។
៣) ភេសជ្ជៈដែលមានជាតិកាបូន (ហ្គាស)
នៅក្នុងកម្មវិធីជប់លៀង គេពេញនិយមណាស់នៅភេសជ្ជៈដែលមានជាតិកាបូប។ បើអ្នកទទួលទានវាភ្លាមៗ ក្រោយពីទទួលទានអាហាររួច នោះវានឹងដាក់បន្ទុកបន្ថែមទៅលើការរំលាយអាហារ ហើយនៅពេលជាតិកាបូនផ្ទុកក្នុងក្រពះច្រើនពេក ក៏ជះឥទ្ធិពលដល់ការផលិត Pepsinogen នាំឲ្យការរំលាយអាហារចាប់ផ្តើមចុះខ្សោយសមត្ថភាព។
២) ទឹកត្រជាក់
អ្នកមិនគួរទទួលទានទឹកត្រជាក់នៅសីតុណ្ហភាពត្រជាក់ខ្លាំង ភ្លាមៗនោះទេ បន្ទាប់ពីទទួលទានអាហាររួច ព្រោះវាធ្វើឲ្យរាងកាយមិនអាចស្រូបយកការរំលាយអាហារបានត្រឹមត្រូវ ធ្វើឲ្យអ្នកទៅខ្សោះជាតិទឹក ហើយធ្វើមានការបម្លាស់ប្តូរសីតុណ្ហភាព នាំឲ្យអសមត្ថភាពនៃការស្រូបយកសារធាតុចិញ្ចឹម។
ជាងនេះវាក៏នឹងប៉ះពាល់ដល់ចង្វាក់បេះដូង ដែលនាំឲ្យមានការថយចុះ ហើយប្រព័ន្ធសរសៃឈាមក៏ដើរមិនសូវល្អថែមទៀត។
១) ទឹកតែ
ទឹកតែមានផ្ទុកនូវបរិមាណតានីន និងអាល់កាឡាំងជាច្រើន ដោយសារធាតុទាំងនេះអាចជះឥទ្ធិពលអាក្រក់ដល់ប្រព័ន្ធរំលាយអាហារ ដែលងាយនាំឲ្យអ្នកហើមពោះ និងពិបាកក្នុងការរំលាយអាហារ។
ល្អបំផុតអ្នកគួររង់ចាំរយៈពេល ១-២ ម៉ោង សឹមទទួលទានប្រភេទភេសជ្ជៈដូចបានរៀបរាប់ខាងលើ នោះវានឹងមិនប៉ះពាល់អ្វីទេដល់ប្រព័ន្ធរំលាយអាហាររបស់អ្នក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក