ដើម្បីធ្វើឲ្យបុរសឆាប់ដឹងកំហុសរួចនិយាយសុំទោសអ្នក ស្រ្តីគួរប្រើតិចនិក ៣ នេះ ធានមានប្រសិទ្ធភាព

នៅក្នុងជីវិតគ្រួសាររមែងតែងជួបនូវរសជាតល្វីជូរចត់ ឈ្លោះទាស់ទែងរវាងប្តីប្រពន្ធ ដែលអាចក្លាយជារឿងធម្មតាទៅហើយលើលោកនេះ។ ទោះបីជាស្ថានភាពគ្រួសារជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តុម្ភ ឬ ជាអ្នកដែលមានជីវភាពក្រីក្រយ៉ាងណានោះទេ ក៏មិនអាចចៀសផុតពីរឿងរ៉ាវទាំងអស់នេះដែរ។ ប៉ុន្តែជម្លោះនៅក្នុងគ្រួសារក៏មិនប្រាកដថា ត្រូវតែចែកផ្លូវគ្នានោះទេ ព្រោះពេលខ្លះវាគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះដែលសាមីខ្លួនខាងបុរសឬស្រ្តីជាអ្នកបង្កឡើង។ ដោយឡែកខាងក្រោមនេះ យើងនឹងបង្ហាញតិចនិក ៣ យ៉ាង ដល់ស្រ្តីដើម្បីប្រើលើបុរស ប្រសិនបើខាងបុរសជាអ្នកបង្ករឿងមុន៖

កុំទូរស័ព្ទឬផ្ញើសារទៅគាត់ញឹកញាប់ពេក

ដាច់ខាតអ្នកមិនត្រូវទូរស័ព្ទឬផ្ញើសារទៅគាត់ញឹកញាប់ឡើយ ព្រោះប្រសិនបើអ្នកផ្ញើសារឱ្យគាត់យ៉ាងសកម្ម គាត់អាចនឹងនៅតែគិតថាអ្វីៗគឺធម្មតា។ វិធីដ៏ឈ្លាសវៃគឺអ្នកគ្រាន់តែមិនអើពើនឹងគាត់បន្ទាប់មកគាត់នឹងដឹងខ្លួនក្នុងពេលឆាប់ៗ។

កុំអើពើឬនៅជិតគាត់ខ្លាំងពេក

អ្នកគ្រាន់តែផ្តោតអារម្មណ៍លើការងាររបស់អ្នក ហើយធ្វើពុតថាមិនមានគាត់នៅក្បែរ។ ភ្លាមៗគាត់នឹងមានអារម្មណ៍តូចចិត្តយ៉ាងខ្លាំងនៅពេលអ្នកចាកចេញពីគាត់ ហើយគាត់នឹងមានពេលពិនិត្យឡើងវិញនូវអ្វីដែលគាត់បានធ្វើចំពោះអ្នក។

បង្ហាញគាត់ថាអ្នកមិនត្រូវការគាត់ទៀតទេ

ប្រសិនបើអ្នកធ្លាប់បង្ហាញថា អ្នកទន់ខ្សោយអង្វរឱ្យ សុំទោសគាត់ឲ្យត្រលប់មកវិញគាត់ប្រាកដជាមិនធ្វើទេ។ ប៉ុន្តែប្រសិនបើអ្នកបង្ហាញថាអ្នកមិនត្រូវការគាត់ ពេលនោះហើយគាត់នឹងត្រូវអង្គុយហើយសញ្ជឹងគិតពីអ្វីដែលគាត់បានធ្វើចំពោះអ្នក។ ព្រោះសកម្មភាពរបស់ដែលធ្វើលើគាត់ បានប៉ះពាល់ដល់អារម្មណ៍អត្មានិយមរបស់គាត់ដោយផ្ទាល់រហូតធ្វើឲ្យគាត់ត្រូវបង្ខំឱ្យសុំទោសអ្នក។

ប្រភព៖ បរទេស