បើមានអារម្មណ៍ទាំង៤ប្រភេទនេះ បញ្ជាក់ថាអ្នកទាំងពីរមិនស័ក្កសមនិងគ្នាឡើយ

ជឿជាក់ថាគូរសង្សារមួយចំនួនមុនពេលរៀបការសុទ្ធតែមើលចិត្តគ្នាមួយរយៈពេលដើម្បីអោយស្គាល់ និងយល់ពីគ្នា  ហើយក៏មានគូរសង្សាមួយចំនួនទៀត អាចត្រឹមជាគូរសង្សារ តែមិនអាចបន្តដំណើរស្នេហាមួយនេះឈានទៅដល់ជីវិតប្តីប្រពន្ធស្របច្បាប់ឡើយ តើមូលហេតុអ្វីមួយទៅ? អាចមកពីកត្តាទស្សនៈ ចំណូលចិត្ត  របៀបនៃការរស់នៅខុសគ្នា ឬក៏អាចមកពីឧបសគ្គផ្សេងៗដែលបានកើតឡើយនៅក្នុងជីវិតក៏ថាបាន។ ខាងក្រោមនេះនឹងបង្ហាញអំពី អារម្មណ៍ទាំង៤ប្រភេទ បញ្ជាក់ថាអ្នកទាំងពីរមិនស័ក្តសមនិងគ្នាឡើយ។

1

១.ឈឺចាប់ច្រើនជាងសប្បាយចិត្ត

មនុស្សពីរនាក់ស្រលាញ់គ្នាឈានដល់ការរៀបការគឺមានគោលដៅតែមួយគត់ គឺយល់ថាអ្នកម្ខាងទៀតអាចជាទីពឹងផ្អែករបស់ខ្លួនអស់មួយជីវិត និងធ្វើអោយខ្លួនឯងរស់នៅបានល្អប្រសើរជាងមុន ។ ប្រសិនបើស្រលាញ់គ្នាកាន់តែធ្វើអោយខ្លួនឯងរងទុក្ខនោះ  ដូច្នេះបែកគ្នាទៅល្អជាង  ដើមឡើយ ការមើលថែមនុស្សដែលខ្លួនស្រលាញ់គឺជារឿងរីករាយមួយ ប៉ុន្តែពេលរឿងមួយនេះបានក្លាយទៅជាកាតព្វកិច្ច និងអំរែក  ប្រាកដណាស់នឹងយល់ថាលែងមានអារម្មណ៍ថារីករាយទៀតហើយ។ ធ្វើអោយពេលជួបមុខគ្នាម្តងៗមានតែការឈឺចាប់ និងធុញទ្រាន់ ទោះជាចិត្តនៅស្រលាញ់ ឬអាណិត មិនយូរមិនឆាប់គង់តែបែកគ្នាជាមិនខាន។

3

២.នៅជាមួយគ្នាមានអារម្មណ៍ថាហត់

នៅក្នុងរឿងស្នេហា  តាមរយៈការប្រឹងប្រែងរបស់ខ្លួនទៅបំពេញតាមតម្រូវការរបស់ដៃគូរ នេះគឺបង្ហាញប្រាប់ពីសេចក្តីស្រលាញ់ដែលខ្លួនមាន។ ពេលដែលលោកអ្នកព្យាយាមទៅផ្គាប់ចិត្តគេខ្លាំងពេករហូតធ្វើអោយគេបានចិត្តនោះ ប្រាកដណាស់ប្រតិកម្មឆ្លើយតបមកវិញមានតែការយល់ថាហត់ទាំងកាយទាំងចិត្ត។  ប្រសិនបើផ្លូវស្នេហារបស់លោកអ្នកបច្ចុប្បន្នមានអារម្មណ៍ថាហត់ខ្លាំងនោះ សូមយកពេលទៅសម្រួលឬបន្ធូរអារម្មណ៍មួយរយៈ ជៀសវាងកុំអោយស្នេហារបស់អ្នកឈានដល់ផ្លូវបំបែក។ ព្រោះស្នេហាដែលល្អមួយ ទោះជាជួបឧបសគ្គ ឬការលំបាកប៉ុណ្ណា បើអ្នកទាំងពីរចេះយល់ចិត្ត ក៏អ្នកទាំងពីរគ្មានអារម្មណ៍ថាហត់ដែរ។

2

៣.ទស្សនៈគំនិតខ្វែងគ្នា

ប្រសិនបើអ្នកទាំងពីរតែងមានទស្សនៈខ្វែងគំនិតគ្នា​ស្រាប់ហើយនោះ ចំពោះអនាគតគឺបានបង្ហាញយ៉ាងច្បាស់ថាអ្នកទាំងពីរគឺមិនសូវត្រូវគ្នាឡើយ ហើយធ្វើអោយអ្នកទាំងពីរពិបាករស់នៅចុះសម្រុងគ្នាណាស់។  តាមពិត អ្នកទាំងពីរគ្មាននរណាខុសទេ  គ្រាន់តែទស្សនៈមិនដូចគ្នាតែប៉ុណ្ណោះ។ ដោយសារទើបតែស្រលាញ់គ្នាដំបូង ម្នាក់ៗសុទ្ធតែផ្គាប់ចិត្ត អនុគ្រោះអោយគ្នាទៅវិញទៅមកបាន ប៉ុន្តែពេលដែលស្រលាញ់គ្នាយូរៗទៅ ស្នេហាប្រែធាតុហើយនោះ វានឹងក្លាយទៅជាជម្លោះ និងការមើលមុខគ្នាមិនចំជាមិនខាន។

7

៤.ចេះតែមានអារម្មណ៍ថាគេមិនស្រលាញ់អ្នក

មានពេលខ្លះគ្មានមធ្យោបាយដឹងថាអ្នកម្ខាងទៀតស្រលាញ់អ្នកឬអត់  ប៉ុន្តែទង្វើររបស់គេអាចបញ្ជាក់គ្រប់យ៉ាងបាន។  តាមពិត ពេលដែលអ្នកមានអារម្មណ៍ថាគេលែងស្រលាញ់អ្នកហើយ  ប្រហែលជា៥០%ទៅ៨០% គេពិតជាលែងស្រលាញ់អ្នកមែន  ពីព្រោះពេលដែលស្រលាញ់នរណាម្នាក់ គេតែងបារម្ភថាអ្នកម្ខាងទៀតមិនអាចទទួលបានអារម្មណ៍ដែលខ្លួនខំប្រឹងទៅបង្ហាញប្រាប់មិនថាជាទង្វើរ ឬវាចានោះទេ។  មានតែមនុស្សដែលមិនស្រលាញ់អ្នក ឬអស់ចិត្តពីអ្នក ទើបគេមិនខ្វល់ពីអារម្មណ៍របស់អ្នក និងមិនយកចិត្តទុកដាក់ចំពោះអ្នក។

ប្រសិនបើស្នេហារបស់អ្នកដូចអ្វីដែលបានរៀបរាប់ខាងលើ ដូច្នេះសូមលោកអ្នកពិចារណាអោយល្អិតល្អន់អំពីរឿងអាពាហ៍ពិពាហ៍របស់លោកអ្នកបន្តិច  ម្យ៉ាងទៀតសូមកុំគិតថាពេលដែលរៀបការរួច អ្វីៗនឹងល្អប្រសើរអោយសោះ លទ្ធផលចុងក្រោយមានតែឈឺចាប់តែប៉ុណ្ណោះ។

រៀបរាងដោយ៖ Mythical Bird/ក្នុងស្រុក