នៅក្នុងការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្រអាមេរិកស្តីពីជំងឺឆ្លង និងប្រព័ន្ឋការពាររោគ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Gunma និងវិទ្យាស្ថានជាតិប្រយុទ្ធជំងឺឆ្លងនៅទីក្រុងតូក្យូបានបង្ហាញថា អំបូរព្រូនក្នុងពោះវៀនមានសមត្ថភាពបង្កើនកោសិកាពោះវៀន ដែលទទួលខុសត្រូវចំពោះការបញ្ចេញសារធាតុជួយបង្កើនល្បឿនកំចាត់ជាតិខ្លាញ់ក្នុងខ្លួនមនុស្ស។
ក្រុមអ្នកស្រាវជ្រាវបានពិសោធលើសត្វកណ្តុរ២០០ក្បាល លើរបបអាហារដែលសម្បូរជាតិខ្លាញ់ ហើយចាក់បញ្ចូលព្រូនទៅក្នុងពោះវៀន កណ្ដុរមួយចំនួន។ ២៨ថ្ងៃក្រោយមក អ្នកស្រាវជ្រាវបានកត់សម្គាល់ថាព្រូនអាចបានជួយទប់ស្កាត់ការកើនឡើងនៃទម្ងន់ខ្លួនរបស់កណ្តុរបាន ២០% បើធៀបនឹងកណ្តុរដែលមិនចាក់បញ្ចូលព្រូនទៅក្នុងពោះវៀន។
Shimokawa បានបដិសេដនឹងពាក្យចរចាមរាមថាក្រុមអ្នកស្រាវជ្រាវកំពុងរៀបចំផែនការដើម្បីចម្លងមនុស្សទៅនឹងប៉ារ៉ាស៊ីត ហើយបាននិយាយថាការសិក្សានេះផ្តោតលើផលប៉ះពាល់នៅលើកោសិកាពោះវៀនតែប៉ុណ្ណោះ។
វេជ្ជបណ្ឌិត Shimokawa ដែលមានឯកទេសខាងរោគសញ្ញាប្រព័ន្ធភាពស៊ាំ បាននិយាយថាការស្រាវជ្រាវនេះផ្អែកលើសម្មតិកម្មទូទៅ។ វេជ្ជបណ្ឌិត Shimokawa បាននិយាយថាវាជាទ្រឹស្តីមួយដែលអាចត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការកើនឡើងនៃជំងឺសរសៃប្រសាទ អាឡែរហ្សី និងជំងឺរលាក និងរាប់បញ្ចូលទាំងជំងឺធាត់។
ទិនានុប្បវត្តិស្ដីពីការឆ្លងមេរោគ និងប្រព័ន្ឋការពាររាងកាយ ដែលចេញដោយសមាគមអាមេរិចសំរាប់អតិសុខុមជីវវិទ្យា បានផ្តោតលើការទំនាក់ទំនងរវាងបាក់តេរីផ្សិត ឬប៉ារ៉ាស៊ីត ទៅនឹងកន្លែងដែលវារស់នៅ។