សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលចង់ដឹងថាអតីតសង្សារនិងអ្នកថ្មីគេល្អូកល្អើនគ្នាកម្រិតណា ឬអាចនឹងជិតបែកគ្នាវិញឬនៅ? តោះសាកល្បងរើសសន្លឹកបៀមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។
របៀបលេង
1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីមនុស្សម្នាក់ ដែលអ្នកចង់ដឹង ។
2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក ។
3). រំកិលទៅអានចម្លើយដែលអ្នកបានរើស ។
សន្លឹកបៀទី 1
មួយគូនោះគេស្រឡាញ់គ្នាដល់ទៅ ៨០-៩០% គ្រប់យ៉ាងដំណើរការទៅយ៉ាងល្អ ទោះបីជាមានរឿងដែលឈ្លោះគ្នា ឬមានព្រួយបារម្ភខ្លះក៏ដោយ ប៉ុន្តែគេនៅតែចង់រក្សាទំនាក់ទំនងនេះឲ្យបានយូរអង្វែង បើអ្នកណាដែលសង្ឃឹមថាគេនឹងបែកគ្នាសូមបោះបង់ក្តីសង្ឃឹមទៅ ដោយសារតែគេមានភាពប្រាកដប្រជាជាមួយមនុស្សថ្មីណាស់ ។
សន្លឹកបៀទី 2
ជាមួយមនុស្សថ្មីគេមានអារម្មណ៍ថា 50-50 គេនៅតែមិនមានទំនុកចិត្តលើអ្នកថ្មីទាំងស្រុងទេ នៅមានភាពស្ទាក់ស្ទើរមិនទាន់ដាក់ចិត្តស្រឡាញ់អស់ពីបេះដូង ប្រសិនបើគេមានអារម្មណ៍ថាអ្នកថ្មីមិនស៊ីសង្វាក់គ្នាគេនឹងចាកចេញភ្លាម តែក៏អាចក្លាយជាទំនាក់ទំនងជាក់លាក់ដែរមិនទាន់ប្រាកដ ១០០% ទេ ។
សន្លឹកបៀទី 3
ទំនាក់ទំនងរបស់គាត់ជាមួយអ្នកថ្មី អាចហៅថាជាទំនាក់ទំនងដែលមានតែមនុស្សពីរនាក់ដែលដឹង គេមិនចង់បើកចំហឲ្យមនុស្សច្រើនដឹងទេ ប៉ុន្តែចាត់ទុកថា ok ក្នុងកម្រិតជាក់លាក់ 60-70% គ្រាន់តែមិនទាន់បានប្រកាសពីស្ថានភាពពិតប្រាកដឲ្យទូលាយទេ ។
សន្លឹកបៀទី 4
ទំនាក់ទំនងរបស់គេជាមួយអ្នកថ្មីមានទំនោរមិនជោគជ័យខ្លាំង គេព្យាយាមផ្សះផ្សារ ព្យាយាមដើរទៅមុខសម្រាប់ទំនាក់ទំនង ប៉ុន្តែហាក់បីដូចជាមិនអាចបន្តបានទេ បែបជៀសមិនផុតពីត្រូវចែកផ្លូវគ្នាឡើយ ៕
ប្រភព៖ Knongsrok