ចង់ដឹងថា អ្នកណាជាអ្នកមានពិតប្រាកដ មិនមែនសម្លឹងមើលត្រឹមតែរូបរាង សម្ភារៈ លុយកាក់ និងការតុបតែងខ្លួនខាងក្រៅ ក៏អាចដឹងនោះឡើយ។ យ៉ាងណាមិញ ការសង្កេតមើលលើ ៤ ចំណុចនេះ ទើបច្បាស់ថា ម្នាក់នោះ ជាអ្នកមានពិតប្រាកដ។
១. មានគ្រួសារនៅក្បែរ
អ្នកដែលរវល់នឹងជំនួញ រវល់នឹងការរកលុយ តែងទទួលស្គាល់ថាពួកគេចំណាយពេលតិចតួចជាមួយគ្រួសារ។ នៅពេលដែលមនុស្សជាទីស្រលាញ់ត្រូវការពួកគេ ពួកគេមិនដែលបង្ហាញខ្លួនឡើយ។ សូម្បីតែការជួបជុំជាមួយនឹងក្រុមគ្រួសារ ក៏មិនសូវជាមានពេលគ្រប់គ្រាន់ដែរ។ មនុស្សប្រភេទនេះចំណាយពេលច្រើនលើការងារជាងគ្រួសារ។ នោះហើយជាមូលហេតុដែលពួកគេអាចឈានទៅមុខក្នុងអាជីពរបស់ពួកគេ ប៉ុន្តែជាអកុសល ពួកគេបានរុញច្រានគ្រួសាររបស់ពួកគេឱ្យឆ្ងាយ ដែលនាំទៅដល់ការបែកបាក់។ ពេលខ្លះ យើងគួរតែចំណាយពេលឱ្យបានត្រឹមត្រូវ បែងចែកពេលវេលាឱ្យបានគ្រប់គ្រាន់សម្រាប់គ្រួសារ ទើបជីវិតយើងមានន័យ។
២. អានសៀវភៅប្រចាំសប្តាហ៍
សៀវភៅផ្សារភ្ជាប់មនុស្សម្នាក់ៗជាមួយនឹងមនុស្សជាតិ។ សៀវភៅនាំយើងចេញពីទស្សនៈផ្ទាល់ខ្លួន និងចូលទៅក្នុងទស្សនៈរបស់អ្នកនិពន្ធ។ យើងភាគច្រើនមិនមានពេលអានទេ ហើយសៀវភៅច្រើនតែវែង។ ដូច្នេះមានតែមនុស្សដែលចេះរៀបចំពេលវេលារបស់ពួកគេប៉ុណ្ណោះ ទើបអាចអានសៀវភៅជារៀងរាល់សប្តាហ៍ នោះហើយគឺជាអ្នកមាន។
៣. មានពេលសម្រាកថ្ងៃចុងសប្ដាហ៍
ចិត្តត្រូវការពេលវេលាដើម្បីបន្ធូរបន្ថយសម្ពាធ បញ្ចូលថាមពល និងកត្តាតុល្យភាពក្នុងជីវិត។ បើមនុស្សក្លាយជាទាសកររបស់លុយ គេនឹងមិនរួចខ្លួននៅចុងសប្ដាហ៍ទេ។ ចិត្តមិនអាចបំភ្លេចការងារទាំងស្រុងបានទេ។ ប្រើពេលវេលាចុងសប្តាហ៍របស់អ្នក ដើម្បីគោលបំណងត្រឹមត្រូវ។ មនុស្សដែលអាមានពេលសម្រាកនៅថ្ងៃចុងសប្តាហ៍ ប្រើប្រាស់ពេលចុងសប្ដាហ៍ឱ្យមានន័យ ទើបជាអ្នកមានពិតប្រាកដ។
៤. មានចិត្តល្អបរិសុទ្ធ
មនុស្សជាច្រើនសុខចិត្តបោះបង់សីលធម៌ ឬមនសិការរបស់ខ្លួនដើម្បីរកលុយ បើទោះបីជាមានល្បិចអាក្រក់បំផុតក៏គេហ៊ានធ្វើដែរ។ រឿងទាំងនោះនឹងបំផ្លាញអនាគតសង្គម ការផ្លាស់ប្តូរមនុស្សម្នាក់ៗត្រូវការជំហាននៃការគិត។ ដូច្នេះហើយ កុំសង្វាតរកលុយដោយប្រើវិធីខុសឆ្គង បើអ្នកដើរផ្លូវខុស ធ្វើរឿងខុសច្បាប់ ទោះរកលុយបានច្រើនយ៉ាងណា ក៏គ្មានន័យដែរ។ តែផ្ទុយទៅវិញ មនុស្សដែលមានពិត មិនស្ថិតលើទ្រព្យធន យសសក្តិ លុយកាក់នោះឡើយ តែជាមនុស្សដែលមានចិត្តល្អបរិសុទ្ធ ទើបជាអ្នកមានបំផុត៕