មិនថាអ្នករៀបការជាមួយអ្នកណាទេ ក្រោយពេលដែលរៀបការរួច អ្នកតែងចាប់អារម្មណ៍ថាមនុស្សដែលអ្នករៀបការជាមួយនោះ ដូចជាមិនមែនមនុស្សប្រុសដែលអ្នកស្គាល់ពីមុនឡើយ ហាក់ដូចជាមនុស្សម្នាក់ផ្សេងទៀតអ៊ីចឹង។
មនុស្សដែលអាចកំដរអ្នកដល់ចាស់បាន តែងតែមានលក្ខណៈទាំង ២ ប្រភេទនេះ ៖
១. ចិត្តគំនិតសាមញ្ញ និង ស្ងប់សុខ
គេតែងនិយាយថាមង្គលការប្រៀបដូចជាការសាងធម៌រក្សាចិត្តមួយប្រភេទ ព្រោះត្រូវការដុះខាតគ្នាទៅវិញទៅមក ទោះជាយ៉ាងណាក្តី ពេលដែលដើរចូលក្នុងវិធីជីវិតរួមគ្នាហើយ គឺបានន័យថាជីវិតរបស់អ្នកទាំងពីរបានចងជាប់គ្នាមិនអាចអត់ពីនរណាម្នាក់ឡើយ។
ដូច្នេះហើយលោក Johann Wolfgang បានពោលថា៖ មនុស្សដែលអាចស្វែងរកភាពស្ងប់សុខនៅក្នុងគ្រួសាររបស់ខ្លួនបាន គឺជាមនុស្សដែលមានសុភមង្គលបំផុត។”អាចរស់នៅជាមួយគ្នាប្រកបដោយភាពស្ងប់សុខ ខិតខំដើម្បីគ្រួសារ មិនរើសអើងនិងរឿងតូចតាចក្នុងផ្ទះ មិនធុញទ្រាន់ចំពោះកិច្ចការផ្ទះ ជួយគ្នាទៅវិញទៅមក ប្តីរកប្រពន្ធទុក ការពារគ្នាស្រលាញ់គ្នាដូចកាលគ្រាដើម មង្គលការបែបនេះគឺល្អបំផុត។
បងប្រុសខ្ញុំតាំងពីរៀបការមក គាត់បានបង្កើតគ្រួសារដែលមានភាពកក់ក្តៅមួយ ៖
បងថ្លៃខ្ញុំចូលចិត្តនិយាយច្រើន ហើយបងប្រុសខ្ញុំតែងអង្គុយស្តាប់បងថ្លៃខ្ញុំនិយាយជានិច្ច ៖ ពេលដែលបងថ្លៃខ្ញុំខឹង បងប្រុសខ្ញុំមិនដែលតមាត់ឡើយ គាត់យល់ថាប្តីប្រពន្ធឈ្លោះគ្នា មកពីការមានគំនិតខ្វែងគ្នាប៉ុណ្ណោះ ពេលដែលខឹងឈ្លោះគ្នា វាគ្រាន់តែជាពាក្យដែលឥតប្រយោជន៍ដោះស្រាយអ្វីមិនបានឡើយ។ រាល់ដងពេលដែលបងប្រុសខ្ញុំចូលចង្ក្រានជួយដាំស្លរ ឬលាងចាន ដោយសារគាត់ជាមនុស្សមិនសូវចំណាប់រឿងការងារផ្ទះ គ្រប់ពេលតែងធ្វើបែកចាន បែកនេះបែកនោះ ដ្បិតតែបងថ្លៃខ្ញុំមិនចូលចិត្តមែន តែគាត់ក៏មិននិយាយអ្វីឡើយ នៅតែបណ្តោយឱ្យបងប្រុសខ្ញុំចូលចង្ក្រានជួយគាត់ដដែល។ រាល់កិច្ចការក្នុងផ្ទះ បងប្រុសខ្ញុំមិនដែលលូកដៃឡើយ មិនថាប្រពន្ធគាត់ធ្វើម្ហូបអ្វីទេ បងប្រុសខ្ញុំហូបឡើងអស់ពីចានតែម្តង មិនដែលរើសម្ហូបម្តងណាឡើយ។
មនោសញ្ជេតនាល្អបំផុត គ្មានអ្វីក្រៅពីរក្សាក្តីស្រលាញ់ឱ្យដូចគ្រាដើម អាចនៅជាមួយគ្នាកាន់តែយូរកាន់តែមិនធុញទ្រាន់គ្នា។ មនុស្សគ្រប់គ្នាសុទ្ធតែអាចរីកចម្រើនក្នុងដំណើរជីវិតមង្គលការរបស់ខ្លួន ព្រោះនៅក្នុងជីវិតមួយនេះ គឺយើងអាចស្គាល់អំពីតម្រូវការក្នុងគ្រួសារ ប្រឈមមុខគ្រប់រឿងរ៉ាវ ការអាធ្យាស្រ័យ បើកចិត្តឱ្យទូលាយ ទោះជាជួបរឿងធំប៉ុន្មានក៏នៅតែអាចរក្សាចិត្តធម្មតាបាន។ ក្នុងជីវិតមង្គការ អ្វីដែលចាំបាច់បំផុតនោះ គឺជាការចេះអត់ឱនចំពោះភាពខ្វះខាតរបស់គ្នា ស្និទ្ធស្នាល និងគាំទ្រគ្នាទៅវិញទៅមក ទើបអាចឱ្យអ្នកទាំងពីរទោះជាជួបដំណើរជីវិតដ៏រដិបរដុបយ៉ាងណាក៏នៅតែអាចឆ្លងផុតបាន។ មង្គលការចាប់ផ្តើមឡើងដោយក្តីស្រលាញ់ រស់នៅជាមួយគ្នាកាន់តែយូរ កាន់តែចេះអាធ្យាស្រ័យគ្នា ការប្រើចិត្តគំនិតសាមញ្ញ និងស្ងប់សុខមករស់នៅជាមួយគ្នា គឺជាការវិនិយោគដ៏ល្អបំផុតនៅក្នុងជីវិតមង្គលការ។
២. ទំនួលខុសត្រូវ ស្គាល់ច្បាស់ពីតួនាទីក្នុងគ្រួសារ
ធុញចាស់ស្រលាញ់ថ្មី គឺជាចំណុចខ្វះខាតរបស់មនុស្ស មិនថាជាសម្លៀកបំពាក់ថ្មី ទូរស័ព្ទថ្មី ស្បែកជើងថ្មី ឬសម្ភារៈអ្វីទេ ពេលដែលទើបទិញសុទ្ធតែទុកដូចជារបស់សំខាន់ តែដល់ពេលយូរទៅយល់ថាជារបស់ធម្មតាទៅវិញ ដល់ថ្នាក់ទុកចោលក៏មាន។
មង្គលការដែលយូរអង្វែងមិនត្រឹមតែត្រូវការក្តីស្រលាញ់តែមួយមុខនោះទេ នៅត្រូវការទំនួសខុសត្រូវក្នុងនោះដែរ។ អ្នកដឹកនាំរឿងលោក AN LEE មុនពេលដែលគាត់ល្បីឈ្មោះ គាត់ប្រើពេលអស់ ៦ ឆ្នាំនៅផ្ទះដាំបាយធ្វើម្ហូប ជូនកូនទៅរៀន និយាយរួមកិច្ចការក្នុងផ្ទះគាត់ជាអ្នកធ្វើទាំងអស់។
ក្រោមការគាំទ្រ និងលើកទឹកចិត្តរបស់ប្រពន្ធគាត់ លោកបានយកចិត្តទុកដាក់សម្រេចក្តីសុបិនរបស់គាត់ក្លាយទៅជាអ្នកដឹកនាំរឿងដ៏ល្បី ទីបំផុតលោកបានទទួលពាន់រង្វាន់អូស្កាដល់ទៅ២លើក។
មានម្តងនោះនៅក្នុងកិច្ចសំភាសន៍របស់អ្នកកាសែត លោកបាននិយាយថា៖ ឱ្យតែប្រពន្ធខ្ញុំអាចសើចបាន គឺខ្ញុំធូរចិត្តហើយ ខ្ញុំមានអារម្មណ៍ថាមានសុភមង្គលណាស់។
ពិធីករយល់ថា ប្រពន្ធរបស់លោកប្រហែលជាតឹងរឹងចំពោះគាត់ហើយ តែលោកបានបកស្រាយថា៖
“ប្រពន្ធរបស់ខ្ញុំជានារីគួរឱ្យស្រលាញ់ម្នាក់ ប៉ុន្តែក្នុងនាមខ្ញុំជាឳពុក ជាប្តីម្នាក់ មិនមានបញ្ជាក់ថា ខ្ញុំអាចទទួលបានការគោរពពីពួកគេដោយឯកឯងនោះទេ រាល់ថ្ងៃយើងត្រូវធ្វើជាគម្រូមួយដើម្បីឱ្យយពួកគេគោរព ត្រូវតែធ្វើឱ្យដល់ស្តង់ដារណាមួយដែលត្រូវជាទួនាទីរបស់ខ្លួន។”
ប្តីប្រពន្ធដែលមានទំនួសខុសត្រូវ មិនថាឆ្លងកាត់ដំណើរពេលវេលាយូរប៉ុនណាទេ នៅតែមិនធ្លាប់ប្រែចិត្តដែលធ្លាប់មានពីមុន សង្ឃឹមថាអាចផ្តល់ភាពរីករាយដល់គ្នាបាន។បានជួបមនុស្សម្នាក់ដែលមានទំនួសខុសត្រូវក្នុងគ្រួសារ គឺបានកំណត់ថាអ្នកនឹងញញឹមច្រើនជាងទឹកភ្នែក។ ធ្លាប់ស្តាប់ឮពាក្យមួយគេនិយាយថា៖ “ ក្តីសង្ឃឹមដែលអាចផ្តល់ឱ្យមនុស្សស្រីម្នាក់ មិនមែនគ្រាន់តែជាក្តីស្រលាញ់នោះទេ ហើយនៅជាទំនួសខុសត្រូវមួយទៀតផង”៕