មនុស្សពេញវ័យ មិនអាចនៅពឹងផ្អែកលើម្តាយឪពុកទៀតទេ ដោយសារពួកគាត់ចាស់ៗហើយ ត្រូវរៀនចេះចិញ្ចឹមនិងមើលថែខ្លួនឯង រឿងរ៉ាវរបស់ខ្លួន ខ្លួនត្រូវតែជាអ្នកសម្រេច វិថីជីវិតដែលនៅសល់ គឺត្រូវដើរដោយខ្លួនឯង។
ស្ថានភាពជាក់ស្តែង គឺបែបនេះ ម្តាយឪពុក គឺមិនអាចការពារអ្នកមួយជីវិតបានឡើយ ពួកលោកនឹងចាស់ទៅតាមអាយុកាលរបស់ពួគលោក។ ដូច្នេះហើយ ការពឹងផ្អែកលើម្តាយឪពុក គឺជារឿងដែលមិនឋិតឋេរឡើយ មានតែញុំាងឱ្យខ្លួនឯងកាន់តែខ្លាំង ក្លាយទៅជាជំហររបស់ខ្លួនឯង ទើបជាភាពស្ថិតនៅដ៏យូរអង្វែងបំផុត និងអាចរស់នៅប្រកបដោយភាពស្ងប់ចិត្ត។
ជីវិតគឺបែបនេះ គ្មាននរណាអាចឱ្យអ្នកពឹងផ្អែកអស់មួយជីវិតឡើយ មានតែញុំាងឱ្យខ្លួនប្រែទៅជារឹងមាំទេ ទើបអ្នកអាចមានជំនឿចិត្តជម្នះរាល់ឧបសគ្គទាំងឡាយ មានតែឱ្យខ្លួនអ្នកក្លាយទៅជាជនឆ្នើមម្នាក់ទេ ទើបអាចមានយុទ្ធសាស្រ្តទប់ទល់រាល់ស្ថានភាពលំបាកបាន ដូច្នេះ យើងត្រូវភ្ញាក់រឭកគ្រប់ពេល ពឹងនរណាក៏ដោយ ក៏មិនដូចជាពឹងលើខ្លួនឯងដែរ។
ការពេញវ័យ គឺបែបនេះ យើងលែងជាក្មេងតូចម្នាក់ទៀតហើយ ពេលដែលត្រូវការពឹងពាក់ តើនរណាចេញមកការពារខ្លួនយើងនោះ។ មានតែពឹងលើខ្លួនយើងដើម្បីទៅការពារក្រុមគ្រួសារ និងខ្លួនឯងវិញម្តង នោះទើបជាសន្តិភាពផ្លូវចិត្តពេញមួយជីវិត ការពឹងលើខ្លួនឯងឈូសឆាយផ្លូវឱ្យរាបស្មើដើម្បីខ្លួនឯង នោះទើបជាភាពស្ថិតស្ថេរពេញមួយជីវិតរបស់ខ្លួន។
ដូច្នេះ ត្រូវប្រឹងប្រែងតស៊ូ សង្ឃឹមថាមនុស្សពេញវ័យគ្រប់រូប អាចពឹងលើខ្លួនឯងដើម្បីចិញ្ចឹម និងមើលថែខ្លួនឯង ពឹងលើខ្លួនឯងទៅរកប្រាក់ ពឹងលើខ្លួនឯងទៅសម្រេចជោគជ័យ បែបនេះទើបញុំាងឱ្យខ្លួនអាចរស់នៅប្រកបដោយអត្ថន័យជីវិត។
ត្រូវចងចាំថា នៅក្នុងពិភពលោកនេះ គ្មាននរណាអាចធ្វើជាទីពុំនាក់របស់អ្នកបានឡើយ គ្មាននរណាអាចកំដរអ្នករហូតបានឡើយ បានជាត្រូវរង់ចាំគេមកគាំពារដល់អ្នកដដែល ដូច្នេះអ្នកគាំពារខ្លួនឯងមិនល្អជាង ទើបមិនខ្លាចព្យុះភ្លៀងដែលបក់បោកនៅក្នុងជីវិតរបស់អ្នក។
កុំភ្លេចថា នៅក្នុងសង្គមមួយនេះ ពេលអ្នកធ្លាក់ខ្លួនហើយ កុំសង្ឃឹមថាមានមនុស្សឈោងដៃជួយអ្នកឱ្យសោះ ឱ្យតែអ្នកជួបការលំបាក ដឹងតែមានគេមកជ្រមជ្រែងអ្នកនោះទេ គ្មាននរណានៅសុខៗមកជួយអ្នកទាន់ពេលឡើយ មានតែអ្នកខ្លួនអ្នកទេដែលអាចជួយខ្លួនឯងទាន់ពេលបាន។
មនុស្សពេញវ័យ ត្រូវរៀនចេះចិញ្ចឹម និងការពារខ្លួនឯង ពេលជួបព្យុះភ្លៀង ពឹងលើខ្លួនឯងទៅទាញឆ័ត្រមកបាំងខ្យល់បាំងភ្លៀង ពេលប្រឈមមុខនឹងការលំបាក ពឹងលើខ្លួនឯងទៅទម្លុះ ពេលមានសម្ពាធកាតព្វកិច្ចធំ ពឹងលើខ្លួនឯងទៅទទួលរ៉ាប់រង ទាំងនេះគឺញុំាងឱ្យដំណើរជីវិតដែលមានរបួសពេញខ្លួនរបស់អ្នក ទីបំផុតក្លាយទៅជាជំនឿចិត្តដ៏មុតមាំយូរអង្វែងរបស់អ្នក៕
រៀបរៀងដោយ ៖ Mythical bird / Knongsrok