“ជីវិត” សមស្របនឹងខ្លួនអ្នកទៅបានហើយ!
“ជីវិត” ប្រៀបដូចជាយើងផឹកទឹក ហើយមានតែខ្លួនឯងទេដែលដឹងពីភាពត្រជាក់ឬក្តៅ ឬរសជាតិផ្អែមល្វីងជូចត់ក៏មានតែខ្លួនអ្នកដែរ ជាអ្នកលាយគ្រឿងឱ្យមានឱជារស ដូច្នេះហើយធ្វើយ៉ាងណាឱ្យសមស្របនឹងខ្លួនយើងទៅបានហើយ។
“ជីវិត” ចំពោះការស្លៀកពាក់ឡួយឆាយ បរិភោគរបស់ឆ្ងាញ់ៗ គឺជាការទាមទារមួយប្រភេទ តែការបរិភោគបាយកកជាមួយស្តៃជ្រក់ វាក៏ជាការជ្រើសរើសរបស់យើងដែរ ឱ្យតែសមស្របនឹងខ្លួនយើងទៅបានហើយ។
“ជីវិត” មានអ្នកខ្លះចូលចិត្តផឹកស្រាពេលយប់អធ្រាត្រ មានអ្នកខ្លះចូលចិត្តញ៉ាំបបរសរនាពេលព្រឹក នេះជាការចូលចិត្តរបស់មនុស្សរៀងខ្លួន ឱ្យតែសមស្របនឹងខ្លួនយើងទៅបានហើយ។
តើជីវិតគឺជាអ្វីទៅ? ជីវិតមិនមែនជាការប្រណាំងប្រជែងឡើយ មិនចាំបាច់ត្រូវទៅប្រកួតយកឈ្នះអ្នកដទៃនោះទេ ប្រៀបដូចជាទៅនិយាយជាមួយមនុស្សដែលមិនចេះផឹកស្រា គឺមិនអាចជជែកដឹងពីប្រភេទស្រា និងរសជាតិស្រាជាមួយគេឡើយ។ ជីវិតរបស់ខ្លួនយើង ខ្លួនយើងសប្បាយចិត្តទៅគឺគ្រប់គ្រាន់ហើយ!
តើជីវិតគឺជាអ្វីទៅ? ជីវិតមិនមែនការជួបជុំនៅក្នុងពិធីជប់លៀងឡើយ បានន័យថា មានមនុស្សច្រើន នោះការរីករាយសប្បាយក៏ច្រើនតាមនោះដែរ។
អ្នកដែលចូលចិត្តភាពអ៊ូអរ មិនចូលចិត្តអ្នកដែលនៅម្នាក់ឯងឡើយ ចំពោះអ្នកដែលចូលចិត្តនៅម្នាក់ឯងវិញ ក៏ស្អប់នឹងស្ថានភាពដែលមានមនុស្សច្រើនដែរ។ ជីវិតរបស់យើង មិនចាំបាច់ទៅធ្វើឱ្យស្របនឹងអារម្មណ៍របស់អ្នកដទៃឡើយ។
“ជីវិត” ពួកយើងមិនត្រូវរស់នៅឱ្យអ្នកណាមើលឡើយ គេនិយាយពីអ្នកល្អ អ្នកអាចងើបចេញពីភ្នក់ជ្រំបានហើយមែនទេ? គេនិយាយមិនល្អពីអ្នកវិញ អ្នកស្រាប់តែបាត់បង់ទឹកចិត្តមិនអាចដើរទៅមុខបានមែនទេ? តាមពិតទៅគ្មានអ្នកណាអាចធ្វើជាម្ចាស់គ្រប់គ្រងលើអ្នកណានោះឡើយ ជីវិតរបស់ខ្លួនយើងគឺយើងជាអ្នកក្តោបក្តាប់។
បើការងារហត់នឿយពេក អ្នកសម្រាកទៅ បើពេលដែលអ្នកខឹងខ្លាំង ស្ងប់អារម្មណ៍ ឬនៅតែម្នាក់ឯងសិនទៅ បើពេលដែលជួបនឹងបញ្ហា អត់ធ្មត់បន្តិចទៅ បើដោះស្រាយមិនបាន ទុកវាមួយឡែកសិនទៅ។
“ជីវិត” មើលទៅគឺសាមញ្ញ តាមពិតគឺស្មុកស្មាញ គិតទៅគឺងាយស្រួល តាមពិតគឺលំបាក។ ជីវិតបើល្វីងពេក បន្ថែមស្ករបន្តិចទៅ បើគ្មានរសជាតិទេ ដាក់អំបិលបន្តិចទៅ!
“ជីវិត” គឺខ្លួនឯងត្រូវធ្វើជាតួឯក ក្រសែភ្នែកគេមិនសំខាន់ឡើយ រស់នៅប្រកបដោយភាពត្រឹមត្រូវទៅគឺបានហើយ។
គ្មានជីវិតរបស់អ្នកណាម្នាក់ងាយស្រួលនោះឡើយ យើងមើលឃើញគេមានស្នាមញញឹម ប្រហែលជានៅពីក្រោយខ្នងគេក៏កំពុងខាំមាត់សង្កត់ចិត្តដែរ។
គ្មានអ្នកណាជួយអ្នកឱ្យផុតពីស្ថានភាពលំបាកបានឡើយ បើជួបនឹងបញ្ហា ដោះស្រាយខ្លួនឯង ភាពអត់ធ្មត់ធ្វើនឹងធ្វើឱ្យខ្លួនឯងរឹងមាំ។
“ជីវិត” សក្តិសមនឹងខ្លួនយើងទៅគឺបានហើយ គេស្រឡាញ់អ្នកឬអត់ គ្មានបញ្ហាទេ គេវាយតម្លៃអ្នកយ៉ាងដូចម្តេចក៏គ្មានបញ្ហាដែរ កុំទៅប្រកាន់អី។
រស់នៅក្នុងជីវិតរបស់អ្នកឱ្យបានល្អ ក្តោបក្តាប់ពេលវេលា និងស្ថានការណ៍នៅចំពោះមុខ ដើរទៅលើវិថីរបស់អ្នក ទើបមិនធ្វើឱ្យខ្ជះខ្ជាយពេលវេលានៃជីវិតរបស់អ្នក នោះអ្នកគឺជាបុគ្គលជោគជ័យហើយ៕
ប្រភព ៖ k.sina.cn / ប្រែសម្រួល ៖ Mythical Team
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក