ហេតុអ្វីបានជាជីវិត មានភាពស្មុគស្មាញសម្រាប់អ្នក?

ពួកយើងរាល់គ្នារស់នៅក្នុងពិភពលោកមួយដែលមានការផ្លាស់ប្តូរ និងការរំខានជាប្រចាំ។ ពេលខ្លះយើងមិនអាចគ្រប់គ្រងស្ថានការតាមអំណាចរបស់យើងបានទេ ដោយសារកត្តាផ្សេងៗដែលជាកត្តាខាងក្រៅ ដូចជា ជំងឹ អាកាសធាតុ គ្រោះធម្មជាតិ សេដ្ឋកិច្ចសង្គម និងផ្សេងៗ ដូចនេះយើងត្រូវតែត្រៀមខ្លួនក្នុងការរក្សាជីវិតរបស់យើង ទើបមនុស្សម្នាក់ៗមានភាពស្មុគស្មាញ គិតបារម្ភ និងភ័យខ្លាចកាន់តែខ្លាំង។

ប្រសិនបើអ្នកមានអារម្មណ៍ថាជីវិតរបស់អ្នកស្មុគស្មាញ វាអាចបណ្តាលមកពីហេតុផល៥យ៉ាងនេះ ៖

១. ផ្តោតលើភាពស្មុកស្មាញនៃជីវិត

144343474_264407785054899_2623550423276429177_o

កុំធ្វើអោយទំនោរនៃការគិតរបស់យើងមានភាពលម្អៀងទៅរករឿងស្មុគស្មាញច្រើន ជាជាងរក្សាចិត្តយើងឱ្យវាសាមញ្ញបន្តិច។ នៅពេលដែលអ្នកប្រឈមនឹងព័ត៌មានច្រើនពេកដែលយើងទទួលបានពីការស្តាប់ និងមើលនោះ ឬយើងស្ថិតក្នុងស្ថានភាពច្របូកច្របល់អំពីអ្វីមួយ យើងនឹងផ្តោតអារម្មណ៍លើបញ្ហាស្មុគស្មាញជាជាងស្វែងរកដំណោះស្រាយសាមញ្ញ។ បើអ្នកសាកផ្លាស់ប្តូររបៀបគិតរបស់អ្នកទៅជាគំនិតវិជ្ជមានបន្តិច នោះអ្នកមិនសូវស្មុគស្មាញទៀតទេ ដូចជា តើការផ្លាស់ប្តូរនេះបង្រៀនអ្នកពីអ្វី? ផ្តល់អ្វីឱ្យអ្នក? ហើយរៀនសម្របខ្លួនទៅនឹងស្ថានភាពថ្មីតាមដែលអាចធ្វើបាន នោះវាមិនសូវជាមានផលរំខានខ្លាំងដល់អ្នកទេ។

២. ព្រួយបារម្ភឥតឈប់ឈរ

144661350_264465625049115_7201942695033592513_o

ការព្រួយបារម្ភឥតឈប់ឈរអំពីបញ្ហារបស់អ្នក និងអ្វីដែលនឹងកើតឡើងនាពេលអនាគតអាចធ្វើឱ្យអ្នកអស់ថាមពល និងទឹកចិត្តដែលអាចបណ្តាលឱ្យមានបញ្ហាផ្លូវកាយ និងអារម្មណ៍នៅក្នុងជីវិត។ ការព្រួយបារម្ភកាន់តែច្រើន ជីវិតរបស់អ្នកកាន់តែស្មុគស្មាញ។ ដូចនេះត្រូវផ្តោតលើអ្វីដែលល្អកើតឡើងមកលើថ្ងៃអាក្រក់របស់អ្នកផង ហើយរៀនធ្វើសមាធិ ឬលំហាត់ប្រាណ និងនិយាយជាមួយមិត្តភក្តិដើម្បីបំបាត់ការថប់បារម្ភរបស់អ្នក។

៣. ព្យាយាមគ្រប់គ្រងអ្វីៗគ្រប់យ៉ាងក្នុងជីវិត

146709726_264465601715784_6294753097023753383_o

មនុស្សម្នាក់ៗខ្លាចបរាជ័យ បាត់បង់របស់របរ ឬមនុស្សជាទីស្រលាញ់ តែអ្វីៗទាំងអស់នោះ វាមិនស្ថិតលើការគ្រប់គ្រងរបស់អ្នកទាំងស្រុងនោះទេ ដូចជាការគ្រប់គ្រងជីវិតរបស់មនុស្សម្នាក់ទៀត ឬវត្ថុកុំឱ្យចាស់ពុកផុយ។ អ្នកត្រូវបំបាត់ការភ័យខ្លាចរបស់អ្នកហើយរៀនទទួលយកថា វាមានអ្វីៗនៅក្នុងជីវិតដែលនៅខាងក្រៅដែលអ្នកមិនអាចគ្រប់គ្រងបាន។ នៅពេលដែលអ្នកទទួលយកថា ជីវិតគឺដំណើរដែលអ្នកត្រូវឆ្លងកាត់គ្រប់រឿង ជាជាងការគ្រប់គ្រងវា អ្នកនឹងឃើញថាទស្សនៈវិស័យរបស់អ្នកលើជីវិតនឹងកាន់តែវិជ្ជមានហើយមិនស្មុគស្មាញទេ។

៤. ពឹងផ្អែកសុភមង្គលខ្លួនពីអ្នកដទៃ

145339898_264465575049120_3902481349619263488_o

ជីវិតរបស់អ្នកនឹងស្មុគស្មាញ នឹងពិបាកជានិច្ច ប្រសិនបើអ្នកចាំតែអ្នកដទៃផ្តល់សុភមង្គលដល់អ្នក។ ជីវិតរបស់អ្នកចាំតែផ្គាប់ចិត្តអ្នកដទៃ ហើយធ្វើឱ្យគេរីករាយ វាជាការនឿយហត់ក្នុងការរស់នៅ និងបាត់បង់ខ្លួនអ្នក។ ដូចនេះសូមបញ្ឈប់ទង្វើនេះ ហើយត្រូវរៀនរស់ជាខ្លួនអ្នក ដែលផ្តល់តម្លៃ និងសុភមង្គលដល់ខ្លួនឯង។

៥. តែងតែសន្សំ និងបញ្ចូលជីវិតរបស់អ្នកក្នុងជីវិតលក្ខណៈដ្រាម៉ា (Drama)

145316300_262583631903981_2383272741703929484_o

ធ្វើខ្លួនឱ្យកើតទុក្ខ ឬដ្រាម៉ា និងសម្បូរមិត្តភក្តិដែលធ្វើខ្លួនដូចនេះ វាគឺជាថ្នាំដែលនាំឱ្យជីវិតរបស់អ្នករស់នៅក្នុងភាពស្មុគស្មាញឥតឈប់ឈរ។ ចូរនៅឱ្យឆ្ងាយពីប្រភេទមនុស្សទាំងនេះឱ្យបានច្រើន ចៀសវាងនិយាយអំពីរឿងទាំងនោះ ឬបញ្ចូលខ្លួនអ្នកទៅក្នុងសាច់រឿងទាំងនោះញឹកញយពេក។ គួរនិយាយពីអ្វីដែលវិជ្ជមាន អ្វីដែលលើកទឹកចិត្ត ផ្តល់ថាមពលស្មារតី ឬអ្វីដែលនាំអ្នកឆ្ពោះទៅរកភាពរីករាយ ឬគោលដៅ។ ដូចនេះជីវិតរបស់អ្នកនឹងមានងាយស្រួលជាងមុន៕

អត្ថបទ ៖ Mythical2 / ក្នុងស្រុកសូមរក្សាសិទ្ធិ