មនុស្សយើងម្នាក់ៗតែងតែមានក្តីស្រមៃផ្សេងៗពីគ្នា ហើយរាល់ការគិតដល់ចំណុចដែលយើងចង់បាន តែងតែធ្វើឲ្យយើងរីករាយ និងមានកម្លាំងបន្តដំណើរទៅមុខទៀត។ ប៉ុន្តែពេលនេះអ្វីទៅជាការរាំងស្ទះដំណើររបស់អ្នក?
តាមរយៈការជ្រើសរើសនូវកាតមួយ យើងនឹងបង្ហាញចម្លើយដែលអ្នកគួរតែទទួលបាន ជាអ្វីដែលអ្នកគួរធ្វើដើម្បីអាចសម្រេចគោលដៅ ឬឲ្យក្តីស្រមៃក្លាយជាការពិត៖
កាតទី ១
ដល់ពេលវេលាហើយដែលអ្នកត្រូវរៀបចំផែនការណ៍ជីវិតឲ្យបានច្បាស់លាស់ ត្រូវដឹងថាខ្លួនឯងកំពុងធ្វើអ្វី ត្រូវធ្វើអ្វី ពោលអ្នកមិនអាចបន្តនៅស្ងៀមតទៅទៀតទេ។
ចូរទាញក្រដាសនិងប៊ិច មកគូសវាសពីវិធីសាស្ត្រល្អបំផុតដែលអ្នកគិតថាអាចសម្រេចបំណងប្រាថ្នាទៅថ្ងៃខាងមុខ ហើយអ្នកត្រូវដើរតាមផែនការណ៍ដែលខ្លួនឯងបានរៀបចំ ជាមួយនឹងភាពជឿជាក់លើខ្លួនឯង។ ជាញឹកញយពេលហត់ ឬបាក់ទឹកចិត្ត ចូរអ្នកលើកក្រដាសនោះមកអានឡើងវិញ ថាអ្នកបានឆ្លងកាត់អ្វីខ្លះហើយសម្រេចអ្វីខ្លះហើយ។
ទីបញ្ចប់នៅពេលខាងមុខ អ្នកនឹងទទួលបាននូវគ្រប់យ៉ាងដូចការរំពឹងទុក ហើយមិនចាំបាច់អរគុណដល់ជោគវាសនា ឬការជ្រោមជ្រែងពីនរណានោះទេ តែគួរអរគុណដល់ការខិតខំរបស់ខ្លួនកន្លងមក។
កាតទី ២
បញ្ហារាំងស្ទះដំណើរជីវិតរបស់អ្នកពេលនេះ គឺការដែលអ្នកចូលចិត្តស្តាប់សម្តីអ្នកដទៃខ្លាំង ជាងស្តាប់ការជឿជាក់របស់ខ្លួនឯង។ សំឡេងពីខាងក្រៅរបស់គេ បានធ្វើឲ្យអ្នកមានការរារេចិត្ត ហើយគ្របជិតលើសំឡេងខាងក្នុង នាំឲ្យវាលែងមានឥទ្ធិពលតទៅទៀត។
ចូរប្រកាន់ខ្ជាប់នូវការសម្រេចចិត្ត ឬការជ្រើសរើសផ្លូវដើរដោយខ្លួនឯង ហើយការជឿជាក់លើខ្លួនឯង ស្រលាញ់អ្វីដែលកំពុងធ្វើ នោះទើបអាចជួយឲ្យអ្នកទទួលបានជោគជ័យឆាប់រហ័ស។
កាតទី ៣
អ្នកមានថាមពល សមត្ថភាព និងទេពកោសល្យគ្រប់គ្រាន់ហើយក្នុងការចាប់ផ្តើមអ្វីមួយនៅពេលខាងមុខនេះ ប៉ុន្តែអ្វីដែលចន្លោះប្រហោងនៅពេលនេះ គឺកម្លាំងចិត្តនិងការជឿជាក់លើខ្លួនឯង។
អាចថាប្រហែលមនុស្សជុំវិញខ្លួនគេមិនសូវបានមើលឃើញពីការខិតខំរបស់អ្នក គេមិនយល់ពីអ្វីដែលអ្នកកំពុងធ្វើ។ យ៉ាងណាចូរកុំឲ្យអារម្មណ៍ទាំងអស់នោះ មកបំផ្លាញគោលដៅជីវិតអ្នកបានឲ្យសោះ។
ជាភាពខ្លាំងពិតប្រាកដ អ្នកត្រូវតែលើកទឹកចិត្តខ្លួនឯងឲ្យបន្តទៅមុខទៀត កុំបោះបង់ ហើយធ្វើឲ្យចេញជាផ្លែផ្កា សម្រេចវាឲ្យបានជាផល សឹមទីបញ្ចប់បង្ហាញទៅកាន់គ្រប់គ្នាឲ្យបានឃើញ ក៏មិនហួសពេលដែរ។ គ្រប់បញ្ហា និងការគិត ចូរកុំបាច់ចែករំលែកទៅកាន់ត្រចៀកអ្នកដទៃច្រើនពេកអី ជារួមទៅគួរចែករំលែកតែជាមួយមនុស្សដែលគួរឲ្យទុកចិត្តបានហើយ ព្រោះមិនសុទ្ធតែអ្នករាល់គ្នាគេពេញចិត្តនឹងឃើញអ្នកទទួលបានជោគជ័យឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក