មើលទៅរូបភាពបំភ័ន្តភ្នែកមួយនេះ វាមានបង្កប់នូវរូបភាពដ៏ច្បាស់លាស់ជាច្រើនផ្នែក ហើយតាមរយៈការចាប់អារម្មណ៍របស់អ្នកមុនគេបង្អស់ យើងអាចបង្ហាញពីអារម្មណ៍ដែលអ្នកមាននៅពេលនេះ៖
១) រូបភាពល្អាង
មិនងាយនឹងមាននរណាម្នាក់ដែលអាចមកបំផ្លាញតុល្យភាពនៃជីវិតរបស់អ្នកបានឡើយ ជាទូទៅអ្នកមើលឃើញតែភាពវិជ្ជមានប៉ុណ្ណោះ នៅគ្រប់ស្ថានភាពនិងជ្រុងនៃជីវិតទាំងអស់។ អរគុណដល់ភាពរឹងមាំខាងមុខ និងសុទិដ្ឋិនិយមដែលអ្នកមានដើមតាំងពីដើមមក ទើបនាំឲ្យពេលនេះអ្នកមានគេស្រលាញ់រាប់អានច្រើន។
យ៉ាងណាអារម្មណ៍អ្នកពេលខ្លះក៏រាងសោកសៅបន្តិចដែរ ព្រោះជារឿយៗមានគេមកញាំញី និយាយពីរឿងមិនល្អ តែក៏មានមនុស្សច្រើនដែរ ដែលគេបានមកផ្តល់យោបល់ល្អៗ និងការណែនាំដែលអ្នកគួរតែទទួលបាន អ៊ីចឹងកុំគិតច្រើនពេកអី។
២) ថាសហោះ
អ្នកកំពុងមានបញ្ហាសុខភាព ដោយហាក់តានតឹងផ្លូវអារម្មណ៍ មានបញ្ហាការគេងមិនលក់ ឬសុបិនអាក្រក់ជាញឹកញាប់។ កុំរក្សាទុកនូវរឿងរ៉ាវគ្រប់យ៉ាងក្នុងជីវិតច្រើនពេក ចូរព្រលែងឲ្យវារសាត់អណ្ដែតតាមខ្យល់ខ្លះទៅ ព្រោះវាដល់ពេលហើយដែលអ្នកត្រូវសម្រាកបន្តិច។
៣) ទម្រង់មុខមនុស្សក្រៅភព (Alien)
អ្នកទំនងជាជួបបញ្ហាហើយនៅពេលខាងមុខនេះ ក៏ដោយសារតែទម្លាប់នៃការសម្លឹងឃើញចំណុចអវិជ្ជមានច្រើន។ អ្នកតែងតែមើលឃើញរឿងគ្រប់យ៉ាងថាវាមិនអាចកើតឡើងទៅរួច ហើយពេលជួបបញ្ហាបន្តិចអ្នកតែងរាថយដើរចេញ។
ភាពមិនជឿជាក់លើខ្លួន ការឆាប់បាក់ទឹកចិត្ត និងមិនជឿលើសមត្ថភាពនេះហើយ ដែលនាំឲ្យអ្នកនឹងធ្លាក់ទៅក្នុងបញ្ហាដែលត្រូវប្រឈមមួយនៅពេលខាងមុខ តែក៏កុំបារម្ភខ្លាចពេកអី ព្រោះវាជាការសាកល្បងថ្មីសម្រាប់ជីវិតអ្នកប៉ុណ្ណោះ ហើយអ្នកក៏ដល់ពេលត្រូវគិតមើលដែរ ថាគួរផ្លាស់ប្ដូរការគិតបែបនោះឬអត់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក