ប្រសិនបើក្នុងផ្ទះ មានទម្លាប់អាក្រក់ទាំង ៣ នេះ ច្បាស់ណាស់ថា គ្រួសារមួយនេះមិនយូរមិនឆាប់នឹងជួបបញ្ហា ស្ថានភាពនឹងកាន់តែលំបាក តោកយ៉ាក ក្រតជំនាន់ ងើបមិនរួចនោះឡើយ។
១. ដេកទ្រមក់ មិនក្រោកពីព្រឹក
បុរាណមានជំនឿថា បើកូនចៅគេងដល់ម៉ោងណា នោះនឹងតំណាងឱ្យស្ថានភាពផ្លូវចិត្តរបស់គ្រួសារច្បាស់ណាស់។ ជាឧទាហរណ៍ កូនៗ និងចៅៗក្នុងផ្ទះដេករហូតដល់ថ្ងៃរះឡើងខ្លាំង នោះបង្ហាញថាគ្រួសារកាន់តែខ្ជិល គិតតែពីដេក។
មានពាក្យចាស់ពោលថា «ផែនការនៃឆ្នាំត្រូវបានធ្វើនៅរដូវផ្ការីក ផែនការនៃថ្ងៃត្រូវបានធ្វើនៅពេលព្រលឹម»។ ប្រយោគនេះមានន័យថា ការរៀបចំផែនការតាំងពីដើមជាគន្លឹះនៃការជោគជ័យ។
ពេលព្រឹក គឺជាពេលវេលាដ៏សំខាន់បំផុតនៃថ្ងៃថ្មី ពេលព្រឹកគឺដូចជានិទាឃរដូវនៃឆ្នាំ។ បន្ទាប់ពីមួយយប់នៃការសម្រាក និងការងើបឡើងវិញខាងវិញ្ញាណ ស្ថានភាពរបស់មនុស្សនៅពេលព្រឹក គឺជាការប្រុងប្រយ័ត្នបំផុត។ ដូច្នេះហើយ បើកូនៗចៅៗក្នុងគ្រួសារតែងតែដេកនៅក្នុងនោះ សបញ្ជាក់ឱ្យឃើញថា គ្រួសារនេះស្ថិតក្នុងភាពខ្ជិលច្រអូស គ្មានឆន្ទៈឈានទៅមុខ។
២. គ្មានកម្លាំងពលកម្ម
ក្រោកពីព្រលឹម សម្អាត រៀបចំចាត់ចែង។ ការបោសសម្អាតនៅទីនេះមិនត្រឹមតែសម្អាតផ្ទះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទម្លាប់ប្រចាំថ្ងៃរបស់គ្រួសារផងដែរ។ កូនៗ និងចៅៗក្នុងគ្រួសារភាគច្រើនមិនចេះធ្វើកិច្ចការផ្ទះទេ បើខ្ជិលធ្វើការងារ គេនឹងមិនអាចមើលថែខ្លួនឯងបាននៅពេលធំឡើង។
ថ្វីដ្បិតតែឪពុកម្តាយមិនសូវធ្វើការងារផ្ទះក៏ដោយ ប៉ុន្តែឪពុកម្តាយក៏ត្រូវបណ្តុះទម្លាប់កូនឱ្យមានភាពឧស្សាហ៍ព្យាយាម ចេះជួយអ្នកដទៃ ដោះស្រាយបញ្ហាផ្ទាល់ខ្លួន មិនគួរពឹងផ្អែកលើអ្នកដទៃ។ បើឪពុកម្តាយព្រងើយកន្តើយពេក ប្រាកដជាធ្វើបាបកូនជាមិនខាន។ ក្រោយមកនៅពេលដែលពួកគេធំឡើង វានឹងពិបាកសម្រាប់ពួកគេដើម្បីក្លាយជាមនុស្សធំ មានភាពឯករាជ្យ។
៣. មិនអានសៀវភៅ
សៀវភៅនឹងនាំមកជូនយើងនូវចំណេះដឹង ដោយហេតុនេះការបង្កើនតម្លៃខ្លួនយើង បង្កើនជីវិតគ្រួសាររបស់យើង និងបង្កើនជីវិតសម្ភារៈរបស់យើង។ បើកូនចៅក្នុងផ្ទះមិនខំរៀនទេ គ្រួសារនឹងពិបាករីកចម្រើនណាស់។ រាល់សៀវភៅល្អ គឺជាគ្រូដ៏ល្អ។ អ្នកអានសៀវភៅកាន់តែច្រើន បទពិសោធន៍ និងដើមទុនជីវិតកាន់តែកើនឡើងទ្វេរដង៕
ប្រភព ៖ បរទេស / Knongsrok