មេរៀនដ៏សំខាន់ៗទាំង ៧ ដកស្រង់ចេញពីសៀវភៅ “ឪពុកអ្នកមាន និងឪពុកអ្នកក្រ”

១. ទ្រព្យសម្បត្តិដ៏មានឥទ្ធិពលបំផុតតែមួយគត់ ដែលយើងទាំងអស់គ្នាមានគឺ ចិត្តរបស់យើង។ បើ​វា​ត្រូវ​បាន​ហ្វឹកហ្វឺន​ឱ្យ​បាន​ល្អ វា​អាច​បង្កើត​ទ្រព្យសម្បត្តិ​ដ៏​សម្បើមមកឱ្យយើងវិញ។

២. អ្នកមានទទួលបានទ្រព្យសម្បត្តិ ចំណែកអ្នកក្រីក្រ និងវណ្ណៈកណ្តាលទទួលបានបំណុល ដែលពួកគេគិតថាជាទ្រព្យសម្បត្តិ។

Cover

៣. មនុស្សជាច្រើននិយាយថា "ខ្ញុំមិនខ្វល់ពីលុយទេ" ប៉ុន្តែពួកគេនឹងធ្វើការ ៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីលុយ។

៤. ទស្សនវិជ្ជានៃអ្នកមាន និងអ្នកក្រគឺ អ្នកមានវិនិយោគលុយរបស់ពួកគេហើយចំណាយអ្វីដែលនៅសល់។ អ្នកក្រចំណាយប្រាក់របស់ពួកគេ ហើយវិនិយោគអ្វីដែលនៅសេសសល់។

៥. ជោគជ័យគឺជាគ្រូបង្រៀនក្រីក្រ។ យើង​រៀន​ច្រើន​បំផុត​អំពី​ខ្លួន​យើង​ពេល​យើង​បរាជ័យ ដូច្នេះ​កុំ​ខ្លាច​បរាជ័យ។ បរាជ័យគឺជាផ្នែកមួយនៃដំណើរការនៃភាពជោគជ័យ។ អ្នកមិនអាចជោគជ័យដោយគ្មានការបរាជ័យបានឡើយ។

71e81e0c86e49b3bde374b446a67cb6a

៦. ដើម្បីក្លាយជាម្ចាស់អាជីវកម្មជោគជ័យ និងអ្នកវិនិយោគ អ្នកត្រូវតែមានចិត្តអព្យាក្រឹត្យក្នុងការឈ្នះ និងចាញ់។ ការឈ្នះ និងចាញ់ គឺគ្រាន់តែជាផ្នែកនៃហ្គេមប៉ុណ្ណោះ។

៧. កុំញៀននឹងលុយ ធ្វើការដើម្បីរៀន កុំធ្វើការដើម្បីលុយ។ ធ្វើការដើម្បីចំណេះដឹង៕

ប្រភព ៖ បរទេស / Knongsrok