ប្រពន្ធល្អជាផ្កាយនាំសំណាង តែបើបានប្រពន្ធចរិតមារយាទមិនបាន គឺនឹងក្លាយជាផ្កាយព្រះគ្រោះមិនខានឡើយ

គេថា មនុស្សប្រុស បើចង់សល់លុយកាក់ មាសប្រាក់ គួរតែរកប្រពន្ធម្នាក់ ដើម្បីមករៀបចំ សន្សំទុកដាក់ ទ្រព្យដែលខំរកបាន ព្រោះភាគច្រើននៃមនុស្សប្រុសគឺ ពេលនៅលីវ នៅម្នាក់ឯងខ្ជះខ្ជាយណាស់ ចាយវាយមិនសូវចេះគិតទេ ព្រោះលុយរកបានមកស្រួលៗងាយៗ ណាមួយគិតថា មានតែម្នាក់ឯង បើសន្សំលុយទុកក៏មិនដឹងធ្វើអីទៀត។

52f234ee38d09c7cacc07baf8e58ab69

មនុស្សប្រុសនៅពេលដែលមានប្រពន្ធ មានគ្រួសារ ទើបដឹងថា ខ្លួនជាជំហមួយដ៏រឹងមាំសម្រាប់គ្រួសារ ខ្លួនជាមេគ្រួសារ ដូច្នេះមានបន្ទុកជាច្រើនត្រូវរ៉ាប់រង ព្រោះរាល់ការចំណាយទាំងអម្បាលមាណ គឺត្រូវចំណាយមួយគ្រួសារ មិនមែនមានតែម្នាក់ឯងខ្លួនមួយដូចកាលពីមុននោះឡើយ។

ប៉ុន្តែការជ្រើសយកប្រពន្ធ ការរៀបការប្រពន្ធ មិនមែនសុទ្ធតែអាចបានល្អដូចពាក្យចាស់ពោលនោះទេ ព្រោះមនុស្សស្រីខ្លះ មិនមែនទេវតានាំទ្រព្យ នាំសំណាងឱ្យប្ដី ឱ្យគ្រួសារឡើយ ផ្ទុយទៅវិញនាងអាចជាផ្កាយព្រះគ្រោះ ជាមនុស្សស្រីកញ្ជើធ្លុះ មនុស្សស្រីទាំងអស់ មិនមែនសុទ្ធតែល្អ ចេះរៀបចំសន្សំទុកដាក់មាសប្រាក់ លុយកាក់ដែលប្ដីខំរកនោះទេ។

106abb305684d78b384c7413deb1a7cf

វាក៏មានពិតមែនប្រភេទមនុស្សស្រីដែល ឆ្កួតនឹងល្បែង ពូកែតែខាងតុបតែងខ្លួន ដើរលេង ដើរផ្សារ ចាយលុយមិនចេះគិត ហ៊ឺហា មិត្តភក្តិ សម្ភារនិយម គិតតែលាដៃសុំលុយ ចរិតទាំងនេះ មិនមែនព្រោះតែនាងជាកូនអ្នកមានទើបក្លាយជាទម្លាប់ទេ ព្រោះមនុស្សស្រីដែលហាយសូខ្លាំង តាំងខ្លួនជាស្រីស្អាត ជាអ្នកមាន ក៏អាចកើតកនុងគ្រួសារក្រីក្រដែរ តែគេតែងខ្លួនស្អាតលើសសមត្ថភាព តម្លើងចរិតមារយាទ តែភ្លេចគិតពីសន្ដានរបស់ខ្លួន អាចនិយាយបានថា ជាមនុស្សស្រីអន់ចរិត។ ដូច្នេះ បើមនុស្សប្រុសយកប៉ះចំប្រពន្ធបែបនេះ អ្នកនឹងមិនមានសំណាង ដូចពាក្យចាស់ៗប្រាប់នោះឡើយ ផ្ទុយទៅវិញ ទោះអ្នកពូកែរក ខំរកយ៉ាងណាក៏ដោយ ចុងក្រោយ អ្នកក៏នៅតែមិនសល់អ្វី៕