មនុស្សស្រីដែលមានចរិតទាំង៤នេះ សាំញុំា និងគួរឱ្យធុញទ្រាន់ណាស់ គ្មានអ្នកណាចង់នៅក្បែរឡើយ

ចរិតទាំង៤របស់មនុស្សស្រីនេះហើយ ដែលធ្វើឱ្យមនុស្សប្រុស ឬមនុស្សដែលនៅក្បែរខ្លួននាង ធុញទ្រាន់នឹងនាងជាខ្លាំង និងមិនចង់នៅក្បែរនាងទាល់តែសោះ។

១. គិតច្រើនពេក

Screen Shot 2021 03 15 At 5.15.19 PM

គិតច្រើន អាចជារឿងមួយដែលមនុស្សមួយចំនួនត្រូវតែគិត អាចថា មកពីស្ថានភាពជីវិត ឬការរស់នៅរបស់គាត់មានបញ្ហាស្មុគស្មាញ តែយ៉ាងណាមិញ ក៏មានមនុស្សខ្លះ គិតច្រើនហួសហេតុ គិតរហូតដល់ថ្នាក់ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកជុំវិញខ្លួនថែមទៀតផង។ ទម្លាប់នៃការគិតអវិជ្ជមាន និងចាក់ស្មុគពេក វាមិនមែនជារឿងល្អនោះឡើយ។

២. ចាំតែទើស និងចាប់កំហុស

Screen Shot 2021 03 15 At 5.15.25 PM

នរណាម្នាក់ក៏មានកំហុសដែរ ហើយការប្រាប់ពីកំហុសរបស់មនុស្សណាម្នាក់គឺជារឿងដែលល្អ តែយ៉ាងណាមិញ មនុស្សខ្លះចាំតែទើស ចាប់ថ្នាក់ ចាប់កំហុសស ស្ដីបន្ទោសដល់អ្នកដទៃ រហូតដល់ថ្នាក់ មិនដែលមើលឃើញពីកំហុសរបស់ខ្លួនឯងឡើយ។ ដូច្នេះហើយ ចំពោះមនុស្សស្រីដែលពូកែតែចាប់កំហុស ចាំតែទើសខ្លាំងពេក វាពិតជាប៉ះពាល់ និងធ្វើឱ្យមនុស្សប្រុសដែលនៅក្បែរគេធុញទ្រាន់ខ្លាំងណាស់។

៣. ដាក់មនោសញ្ចេតនាពេក

Cefd6a9327ff92908fab4e635df068be

មនុស្សដែលមានមនោសញ្ចេតនាខ្លាំង ច្រើនតែទទួលរងនូវការឈឺចាប់ខ្លាំងដូចគ្នា។ បន្ថែមពីនេះ មនោសញ្ចេតនាខ្លាំងពេក ក៏អាចធ្វើឱ្យអ្នកជុំវិញ កាន់តែជ្រេញ និងធុញទ្រាន់នឹងចរិតនេះរបស់អ្នកដែរ។ មនុស្សដែលដាក់មនោសញ្ចេតនាពេក ច្រើនតែជាមនុស្សទន់ជ្រាយ ដូច្នេះហើយ គ្មានបុរសណាចង់នៅក្បែរមនុស្សស្រីទន់ជ្រាយ ងាយនឹងយំយែកនោះទេ។

៤. មនុស្សស្រីដែលចេះដឹងច្រើនពេក

383537320da83f1349ed7f73e9124483

ចំណេះដឹង គឺមានន័យថា ទទួលបានការអប់រំ និងសិក្សាបានខ្ពស់ ប៉ុន្តែចំពោះការចេះដឹង គឺសម្ដៅដល់ការចេះដឹងរឿងគេច្រើនពេក មនុស្សប្រុសមិនចួលចិត្តឱ្យដៃគូ ឬមនុស្សដែលគេស្រឡាញ់ ក្លាយជាមនុស្សស្រីដែលពូកែតែនិយាយដើមគេ ឬចេះដឹងរឿងអ្នកដទៃពេកនោះឡើយ ព្រោះមនុស្សបែបនេះ គ្មានពេលដើម្បីអភិវឌ្ឍខ្លួនឯងទេ ព្រោះរវល់តែនិយាយ និងតាមដានជីវិតអ្នកដទៃតែប៉ុណ្ណោះ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ ​Knongsrok