អាហ្សង់ទីនឈានទៅជុំបន្ទាប់ក្នុងការប្រកួត World Cup U20 ដែលកំពុងបន្តលេង។ ពួកគេបានឈ្នះ៣ហ្គេមក្នុងចំណោម៣ប្រកួតនៅវគ្គចែកពូល A ។ ពួកគេបានស៊ុតបាល់បញ្ចូលទីជាច្រើនគ្រាប់ ហើយពីរគ្រាប់ក្នុងចំណោមគ្រាប់បាល់ទាំងនោះត្រូវបានស៊ុតបញ្ចូលទីដោយកីឡាករ Luka Romero។
ខ្សែបម្រើ Luka Romero វ័យ១៨ឆ្នាំរបស់ក្លិប Lazio រកបានមួយគ្រាប់ ខណៈអាហ្សង់ទីន យកឈ្នះលើក្រុម New Zealand ក្នុងលទ្ធផល ៥-០។ មុនពេលអ្នកស្វែងយល់បន្ថែមអំពីគាត់ សូមពិនិត្យមើលគ្រាប់បាល់ដែលកីឡាករវ័យក្មេងរូបនេះរកបាន(ចាប់ពីនាទី០:៥០តទៅ៖
តើ Luka Romero ជានរណា?
Romero លេងឱ្យ Lazio ។ ដោយសារអាយុរបស់គាត់ គាត់មិនសូវចូលរួមជាមួយក្រុមឈុតធំទេ ប៉ុន្តែបានស៊ុតបញ្ចូលទីរួចហើយនៅ Serie A ។ គាត់បានបង្ហាញខ្លួនជាអាជីពដំបូងរបស់គាត់នៅប្រទេសអេស្ប៉ាញពេល Lazio លេងតទល់ជាមួយ Mallorca ។ គាត់មានអាយុត្រឹមតែ 15 ឆ្នាំ និង 219 ថ្ងៃប៉ុណ្ណោះ។ មិនត្រឹមតែជាកីឡាករក្មេងជាងគេរបស់ La Liga ប៉ុណ្ណោះទេ គាត់មានកំណត់ត្រាដូចគ្នាសម្រាប់លីគកំពូលទាំង ៥ នៅអឺរ៉ុប។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គាត់បានក្លាយជាកីឡាករក្មេងបំផុតមិនធ្លាប់មានរបស់ Lazio ដែលមានវត្តមាននៅក្នុងការប្រកួតផ្លូវការផងដែរ។ គាត់មានអាយុ 16 ឆ្នាំ 9 ខែ និង 10 ថ្ងៃនៅពេលនោះ។ មានឱកាសល្អដែលគាត់នឹងចាកចេញពី Lazio នៅរដូវក្តៅនេះ ជាមួយនឹងក្លឹប Inter Milan នឹងចុះហត្ថលេខាលើគាត់។
ក្នុងនាមជាខ្សែប្រយុទ្ធអាហ្សង់ទីនដ៏មានសក្តានុពល គាត់ត្រូវបានគេប្រៀបធៀបទៅនឹង Leo Messi ដែលជាការប្រៀបធៀបដែលធ្វើឱ្យគាត់រំខានចិត្តតែម្ដង ប៉ុន្តែការរកគ្រាប់បាល់របស់កីឡាកររូបនេះពិតជាគួរឱ្យសរសើរ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក