នារសៀលថ្ងៃទី ១០ ឧសភា ២០២៣ នេះដែរ ប៊ួខាវ បានដឹកនាំក្រុមកីឡាករ កីឡាការិនី ប្រទេសថៃវិញ្ញាសារ Kickboxing មកចូលរួមប្រកួតស៊ីហ្គេនលើកទី៣២ នៅប្រទេសកម្ពុជា ដោយ ប៊ូខាវ បាននិយាយថា "ក្រុមកីឡាករ កីឡាការិនី ប្រទេសថៃទាំងអស់បានតាំងចិត្ដដណ្តើមមេដាយត្រឡប់មកប្រទេសវិញ 🤔" ។
គួររំឭកផងដែរថា វិញ្ញាសា Kickboxing និងចាប់ផ្តើមប្រកួតនៅថ្ងៃទី ១២ ដល់១៧ ខែ ឧសភា នៅពហុកីឡដ្ឋានមរតតេជោ។
យ៉ាងណាមិញ សង្ឃឹមថាបងប្អូនកម្ពុជាយើងទាំងអស់គ្នារក្សាសេចក្ដីថ្លៃថ្នូរ ក្នុងនាមជាម្ចាស់ផ្ទះ បើគាត់មកហើយ យើងត្រូវទទួលពួកគាត់ឱ្យបានល្អ ដោយសេចក្ដីអំណររីករាយ កុំប្រើពាក្យពេចន៍ កាយវិការ ឬបង្កជាហឹង្សាណាមួយ វាមិនចំណេញដល់យើងក្នុងនាមជាម្ចាស់ផ្ទះឡើយ។ ជាពិសេសតាមផេកមួយចំនួន កុំបង្ហោះរូបភាពជាមួយអត្ថន័យបែបញុះញុងបញ្ឆេះកំហឹង ស៊ីហ្គេមយើងជិតបញ្ចប់ហើយ និងទទួលបានការសាទរច្រើនដែរ ដូច្នេះកុំឱ្យរឿងតូចក្លាយជារឿងធំ កុំឱ្យបាក់មុខមាត់ប្រទេសជាតិយើងឱ្យសោះ៕