ឈឺចាប់ និងសោកស្ដាយ! ឯកឧត្តម សៅ សុខា លាលែងពីតំណែង និងអ្នកចាំទី រ៉េត លីហេង សម្រក់ទឹកភ្នែកក្រោយ កម្ពុជា ចាញ់ មីយ៉ាន់ម៉ា

ជារឿងដែលគួរឱ្យសោកស្ដាយ និងឈឺចាប់បំផុត ចំពោះលទ្ធផលនៃការប្រកួតបាល់ទាត់ផ្នែកបុរសរបស់កម្ពុជា បានចាញ់ ក្រុមមីយ៉ាន់ ២-០ នៅក្នុងរាត្រីនេះ។

បន្ទាប់ពីចប់ការប្រកួត អ្នកចាំទី រ៉េត លីហេង បានសម្រក់ទឹកភ្នែក សោកស្ដាយ បង្ហាញពីអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង ដែលមិនអាចនាំយកភាពជោគជ័យដល់កម្ពុជាបាននៅក្នុងឱកាសនេះ។

345876114_997618804585046_2225496781457276904_n

ស្របពេលនេះដែរ ងាកមកប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបង្ហោះសារជូនដល់ជនរួមជាតិថា លោកសម្រេចលាលែងពីតំណែង ក្រោយ U22កម្ពុជា ចាញ់ មីយ៉ាន់ម៉ា នេះជាការធ្វើតាមសន្យាដែលលោកបានមានប្រសាសន៍មុនបើកការប្រកួត។

345453815_608721067615762_8578408843221827575_n

យ៉ាងណាមិញ ក្រឡេកមកមើលជនរួមជាតិកម្ពុជា ក៏មានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ចំពោះលទ្ធផលនៃការប្រកួតនេះ តែទោះជាយ៉ាងណា ប្រជាជនខ្មែរក៏នៅតែគាំទ្រ និងលើកទឹកចិត្តដល់កីឡាករជម្រើសជាតិកម្ពុជាបន្តការខិតខំឱ្យអស់ពីកម្លាំងកាយចិត្ត កម្ពុជានៅតែគាំទ្រអ្នកជានិច្ច៕

345597062_1536330967186917_3094700795816784297_n