ផលិតកម្មថោន ចេញលិខិតសុំទោសទាំងយប់ ចំពោះកំហុស ទង់ជាតិបញ្រ្ចាស

នៅក្នុងការសម្តែងព្រឹត្តិការណ៍បេីក​ SeaGame ដែលសម្តែងដោយផលិតកម្ម​ Town បានបង្កកំហុសឆ្គងដោយកាន់ទង់ជាតិប្រទេស​ ឥណ្ឌូនេស៉ី​ មីយ៉ាន់ម៉ា​ និងវៀតណាម​ ខុសពីទម្រង់ដេីមធ្វេីឱ្យរងការប្រតិកម្មជាខ្លាំង​ ជាពិសេសពីសំណាក់ប្រជាជនប្រទេសឥណ្ឌូណេស៊ី​ ។

ពេលនេះ​ ផលិតកម្ម​ Town បានចេញមុខសុំទោសលេីទំព័រហ្វេសប៊ុកជាផ្លូវការរបស់ខ្លួនហេីយ​ ដោយគ្រោងនឹងដាក់លិខិតសុំទោសជាផ្លូវការទៅបណ្តាប្រទេសស្ថានទូតខាងលេីផងដែរ។

ដោយផលិតកម្ម​ Town រៀបរាប់ថា​ ៖​

345441732_535358641900944_5008674764376333889_n

"​ លិខិតសុំទោសជាសាធារណៈ

សូមគោរពជូន​ ពលរដ្ឋឥណ្ឌូនេស៊ី ពលរដ្ឋវៀតណាម ពលរដ្ឋមីយ៉ាន់ម៉ា (ភូមា) ផលិតកម្មទីក្រុងភាពយន្ត សុំធ្វើការសុំទោសជាសាធារណៈ និងសុំការអនុគ្រោះជាទីបំផុតពីសំណាក់ ពលរដ្ឋឥណ្ឌូនេស៊ី ពលរដ្ឋវៀតណាម ពលរដ្ឋមីយ៉ាន់ម៉ា (ភូមា) ដោយខ្វះស្មារតីប្រុងប្រយ័ត្ននៃក្រុមការងារបានថ្វេសប្រហេសកាន់ទង់ជាតិបញ្ជ្រាស់ក្នុងកម្មវិធី «បើកកីឡាស៊ីហ្គេមលើកទី៣២» នៅពហុកីឡាដ្ឋានជាតិមរតកតេជោកាលពីល្ងាចថ្ងៃទី០៥​ខែឧសភា ឆ្នាំ២០២៣ ។

345261374_159958586773788_6352526946915875687_n

345428969_782886119872131_2937094458568753139_n

ក្រោយពីបានពិនិត្យឡើងវិញទើបដឹងថាក្រុមការងារបានកាន់ទង់ជាតិនៃប្រទេសសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រទេសសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា (ភូមា) បញ្ជ្រាស់ដោយអចេតនា ជាហេតុនាំឲ្យប៉ះពាល់ដល់កិត្តិនាមនៃប្រជាជាតិខាងលើ។

ផលិតកម្មទីក្រុងភាពយន្ត សូមធ្វើការសុំទោសជាសាធារណៈ និងសុំក្តីអនុគ្រោះបំផុតពីប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋខ្មែរ និងពលរដ្ឋបរទេសបានទស្សនាផ្សាយផ្ទាល់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។

ជាថ្មីម្តងទៀត ផលិតកម្មទីក្រុងភាពយន្ត ក្រោយចេញលិខិតសុំទោសជាសាធារណៈនេះរួច និងធ្វើលិខិតសុំទោសដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋខ្មែរ និងដាក់លិខិតសុំទោសជូនដល់បណ្តាស្ថានទូតនៃប្រទេសខាងលើបន្ថែមទៀត៕

Screen Shot 2023 05 06 At 8.42.19 AM

345315025_939849243928570_4037484149752682496_n

345470382_586545446784708_7587214147322509763_n

345440750_626502642711097_9205819104071512687_n

345438679_197264889788972_5414854244295426562_n

345428905_1016466623031292_2390071985907078081_n

345325438_973020787209440_8272677553172516514_n

អត្ថបទ ៖ #Kavei #KaveiMedia